លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

គេហទំព័រ​JW.ORG

ការស្វែងរកអត្ថបទជាភាសាផ្សេងៗ

ការស្វែងរកអត្ថបទជាភាសាផ្សេងៗ

បើ​លោក​អ្នក​កំពុង​រៀន​ភាសា​មួយ ឬ​ចង់​បង្ហាញ​ព័ត៌មាន​ពី​គេហទំព័រ​jw.or​ដល់​អ្នក​ណា​ម្នាក់​ដែល​និយាយ​ភាសា​ផ្សេង សូម​ប្រើ​វិធី​មួយ​ក្នុង​ចំណោម​វិធី​បី​យ៉ាង​ដូច​ខាង​ក្រោម​នេះ ដើម្បី​រក​អត្ថបទ​ក្នុង​ភាសា​ដែល​លោក​អ្នក​ចង់​រក។

 ប្ដូរ​គេហទំព័រ​ទៅ​ភាសា​ផ្សេង

ចុច​ប្រអប់​ជម្រើស​ភាសា​ដើម្បី​ឃើញ​បញ្ជី​ភាសា​ដែល​មាន​ក្នុង​jw.org។

នៅ​ខាង​ឆ្វេង​ភាសា​នីមួយ​ៗ​មាន​សញ្ញា​ខ្លះ​ដូច​ខាង​ក្រោម​៖

  • គេហទំព័រ​នេះ​ឬ​ផ្នែក​ខ្លះ​បាន​ត្រូវ​បក​ប្រែ​ជា​ភាសា​នេះ។ ចុច​លើ​ភាសា​ដើម្បី​ប្ដូរ​គេហទំព័រ​ទៅ​ជា​ភាសា​នោះ។

  • ភាសា​នេះ​មិន​ទាន់​បក​ប្រែ​ក្នុង​គេហទំព័រ​នៅ​ឡើយ​ទេ។ ប៉ុន្តែ សៀវភៅ​ផ្សេង​ៗ​ក្នុង​ភាសា​នេះ​មាន​សម្រាប់​ថត​ចម្លង។ ចុច​លើ​ភាសា​នេះ ដើម្បី​ឃើញ​សៀវភៅ​ផ្សេង​ៗ។

  • នេះ​ជា​ភាសា​សញ្ញា។ ភាសា​សញ្ញា​ភាគ​ច្រើន​នៅ​ក្នុង​ផ្នែក​វីដេអូ។

    ចុច​លើ​ប្រអប់​ដែល​មាន​ពាក្យ​ថា​បង្ហាញ​តែ​ភាសា​សញ្ញា​ប៉ុណ្ណោះ។

ដោយ​សារ​មាន​ភាសា​រាប់​រយ​ក្នុង​បញ្ជី​ភាសា សូម​ធ្វើ​តាម​វិធី​ណា​មួយ​ក្នុង​ចំណោម​វិធី​ដូច​ត​ទៅ​នេះ ដើម្បី​លោក​អ្នក​ស្រួល​រក​ឃើញ​ភាសា​សញ្ញា​ដែល​លោក​អ្នក​ចង់​មើល​៖

  • ជ្រើស​រើស​ភាសា​ដែល​អ្នក​ចូល​ចិត្ត​៖ នៅ​ផ្នែក​ខាង​លើ​ក្នុង​បញ្ជី​ភាសា លោក​អ្នក​នឹង​ឃើញ​បួន​ភាសា ដែល​លោក​អ្នក​ធ្លាប់​បើក​ពី​មុន។

  • វាយ​ឈ្មោះ​ភាសា វាយ​តួ​អក្សរ​ខ្លះ​នៃ​ឈ្មោះ​ភាសា​នោះ ជា​ភាសា​របស់​លោក​អ្នក​ឬ​ជា​ភាសា​នោះ​តែ​ម្ដង។ ជា​ឧទាហរណ៍ បើ​គេហទំព័រ​របស់​លោក​អ្នក​ជា​ភាសា​ខ្មែរ ហើយ​លោក​អ្នក​ចង់​ប្ដូរ​ឲ្យ​ទៅ​ជា​ភាសា​អង់គ្លេស លោក​អ្នក​អាច​វាយ «English»។ កាល​ដែល​លោក​អ្នក​វាយ​តួ​អក្សរ​នីមួយ​ៗ បញ្ជី​ភាសា​នឹង​បង្ហាញ​តែ​ឈ្មោះ​ភាសា​ដូច​អ្វី​ដែល​លោក​អ្នក​បាន​វាយ​ចូល​ប៉ុណ្ណោះ។

 បើក​គេហទំព័រ​ជា​ភាសា​ផ្សេង

វិធី​ទី​១​៖ សូម​ប្រើ​វិធី​នេះ​ក្នុង​ទំព័រ​ដែល​មាន​ភាសា​អត្ថបទ។

ដំបូង រក​អត្ថបទ​ដែល​លោក​អ្នក​ចង់​អាន​ឬ​ចង់​បង្ហាញ​ដល់​អ្នក​ណា​ម្នាក់។ បន្ទាប់​មក ជ្រើស​រើស​ភាសា​ណា​មួយ​ក្នុង​បញ្ជី​ភាសា​អត្ថបទ រួច​លោក​អ្នក​នឹង​អាច​ឃើញ​អត្ថបទ​ជា​ភាសា​នោះ (​បើ​ភាសា​ដែល​លោក​អ្នក​ចង់​រក​មិន​មាន​ក្នុង​បញ្ជី​ភាសា​អត្ថបទ​ទេ នោះ​បញ្ជាក់​ថា​អត្ថបទ​នោះ​មិន​ទាន់​បាន​ត្រូវ​បោះ​ពុម្ព​ជា​ភាសា​នោះ​នៅ​ឡើយ​ទេ​)។

យោបល់​៖ ក្នុង​បញ្ជី​ភាសា​អត្ថបទ សញ្ញា​កាស​តូច​ដែល​នៅ​ជាប់​ខាង​ឆ្វេង​ឈ្មោះ​ភាសា បញ្ជាក់​ថា​អត្ថបទ​នោះ​អាច​ស្ដាប់​ជា​សំឡេង​បាន​ក្នុង​ភាសា​នោះ។

ពេល​លោក​អ្នក​បើក​អត្ថបទ​ទៅ​ជា​ភាសា​ផ្សេង​ដោយ​ប្រើ​បញ្ជី​ភាសា​អត្ថបទ គឺ​មាន​តែ​អត្ថបទ​នោះ​ប៉ុណ្ណោះ​ដែល​បង្ហាញ​ជា​ភាសា​នោះ។ ក្រៅ​ពី​អត្ថបទ​នោះ អ្វី​ផ្សេង​ៗ​ទៀត​នៅ​តែ​បង្ហាញ​ជា​ភាសា​របស់​លោក​អ្នក​ដដែល។

វិធី​ទី​២​៖ បើ​អត្ថបទ​ដែល​លោក​អ្នក​កំពុង​អាន​គ្មាន​ក្នុង​បញ្ជី​ភាសា​អត្ថបទ​ទេ សូម​ប្រើ​ជម្រើស​ភាសា​ដើម្បី​ប្ដូរ​គេហទំព័រ​ទៅ​ជា​ភាសា​ដែល​លោក​អ្នក​ចង់​រក។ បើ​អត្ថបទ​ដែល​លោក​អ្នក​កំពុង​អាន​មាន​ជា​ភាសា​ដែល​លោក​អ្នក​បាន​ជ្រើស​រើស នោះ​លោក​អ្នក​នឹង​ឃើញ​អត្ថបទ​នោះ​តែ​ម្ដង។ ប៉ុន្តែ បើ​មិន​មាន​អត្ថបទ​នោះ​ទេ គេហទំព័រ​នឹង​ប្ដូរ​ទៅ​ទំព័រ​ដើម​ជា​ភាសា​ដែល​លោក​អ្នក​បាន​ជ្រើស​រើស​ដោយ​ស្វ័យប្រវត្ដិ។

 រក​អត្ថបទ​ជា​ភាសា​ផ្សេង

ចុច​បណ្ណាល័យ។ រួច​ចុច​ជ្រើស​រើស​ភាសា​ក្នុង​បញ្ជី​ភាសា

ដោយ​សារ​មាន​ភាសា​ជា​ច្រើន​នៅ​ក្នុង​បញ្ជី​ភាសា ដូច្នេះ​ដើម្បី​ងាយ​ស្រួល​រក​ភាសា​ដែល​អ្នក​ចង់​ស្វែង​រក សូម​វាយ​ឈ្មោះ​ភាសា​នោះ​ក្នុង​ភាសា​អត្ថបទ។

បើ​ភាសា​ដែល​លោក​អ្នក​បាន​ជ្រើស​រើស​មាន​សៀវភៅ​ជា​ច្រើន ទំព័រ​បណ្ណាល័យ​នឹង​បង្ហាញ​សៀវភៅ​ខ្លះ​ៗ​ប៉ុណ្ណោះ។ ដើម្បី​រក​សៀវភៅ​បន្ថែម​ទៀត​ជា​ភាសា​ដែល​អ្នក​បាន​ជ្រើស​រើស សូម​ចូល​ទៅ​ទំព័រ​នៃ​សៀវភៅ​ផ្សេង​ៗ (​ជា​ឧទាហរណ៍​សៀវភៅ​ផ្សេង​ៗ ឬ​ទស្សនាវដ្ដី​) ដើម្បី​រក​សៀវភៅ​ផ្សេង​ៗ​ដែល​អ្នក​ចង់​រក​ជា​ភាសា​ដែល​អ្នក​បាន​ជ្រើស​រើស។

បើ​គ្មាន​សៀវភៅ​ផ្សេង​ៗ​ជា​ភាសា​ដែល​លោក​អ្នក​បាន​ជ្រើស​រើស​ទេ ទំព័រ​នោះ​នឹង​បង្ហាញ​អក្សរ​ពណ៌​ខៀវ​ដែល​នឹង​នាំ​ទៅ​សៀវភៅ​ផ្សេង​ៗ​ដែល​មាន​ក្នុង​ភាសា​នោះ។