ចម្រៀងសរសើរព្រះ ១១៥:១-១៨
១១៥ ឱព្រះយេហូវ៉ា យើងមិនសមទទួលអ្វីទាំងអស់ យើងមិនសមទទួលអ្វីទាំងអស់តែនាមលោកសមទទួលការសរសើរតម្កើង+ដោយសារលោកមានសេចក្ដីស្រឡាញ់*និងសេចក្ដីស្មោះត្រង់។+
២ យ៉ាងនេះ ជនជាតិផ្សេងៗមិនអាចនិយាយថា៖«តើព្រះរបស់ពួកគេនៅឯណា?»។+
៣ ព្រះរបស់យើងនៅស្ថានសួគ៌លោកធ្វើអ្វីតាមដែលលោកពេញចិត្ត។
៤ រូបព្រះរបស់ពួកគេធ្វើពីប្រាក់និងមាសសុទ្ធតែជាស្នាដៃរបស់មនុស្ស។+
៥ រូបព្រះទាំងនោះមានមាត់ តែមិនអាចនិយាយ+មានភ្នែក តែមើលមិនឃើញ
៦ មានត្រចៀក តែស្ដាប់មិនឮមានច្រមុះ តែមិនអាចដឹងក្លិន
៧ មានដៃ តែមិនអាចចាប់កាន់មានជើង តែដើរមិនរួច+មានបំពង់ក តែមិនអាចបញ្ចេញសំឡេងបាន។+
៨ មនុស្សដែលធ្វើរូបព្រះទាំងនោះ និងអស់អ្នកដែលទុកចិត្តរូបទាំងនោះ+នឹងបានដូចជារូបទាំងនោះដែរ។+
៩ ឱអ៊ីស្រាអែលអើយ ចូរទុកចិត្តព្រះយេហូវ៉ា+លោកជាអ្នកជួយនិងជាខែលរបស់អ្នក។+
១០ ឱកូនចៅអេរ៉ុនអើយ+ ចូរទុកចិត្តព្រះយេហូវ៉ាលោកជាអ្នកជួយនិងជាខែលរបស់អ្នក។
១១ ឱអស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ា ចូរទុកចិត្តព្រះយេហូវ៉ា+លោកជាអ្នកជួយនិងជាខែលរបស់អ្នក។+
១២ ព្រះយេហូវ៉ាចងចាំយើង ហើយលោកនឹងឲ្យពរយើងលោកនឹងឲ្យពរដល់ពូជពង្សអ៊ីស្រាអែល+លោកនឹងឲ្យពរដល់កូនចៅអេរ៉ុន។
១៣ ព្រះយេហូវ៉ានឹងឲ្យពរដល់អស់អ្នកដែលកោតខ្លាចលោកគឺដល់អ្នកតូចនិងដល់អ្នកធំ។
១៤ ព្រះយេហូវ៉ានឹងធ្វើឲ្យអ្នកនិងកូនចៅ*របស់អ្នកចម្រើនកាន់តែច្រើនឡើង។+
១៥ សូមឲ្យអ្នកទទួលពរពីព្រះយេហូវ៉ា+ជាព្រះដែលបានបង្កើតមេឃ*និងផែនដី។+
១៦ ស្ថានសួគ៌ជារបស់ព្រះយេហូវ៉ា+តែលោកបានប្រគល់ផែនដីឲ្យមនុស្សជាតិ។+
១៧ មនុស្សស្លាប់មិនអាចសរសើរយ៉ាបានឡើយ+ហើយអ្នកដែលនៅក្នុងផ្នូរក៏ដូច្នោះដែរ។+
១៨ ប៉ុន្តែ យើងនឹងសរសើរយ៉ាចាប់ពីឥឡូវនិងរហូតតទៅ។
ចូរសរសើរយ៉ា!*
កំណត់សម្គាល់
^ ឬ«សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
^ ន័យត្រង់«កូនប្រុស»
^ ឬ«ស្ថានសួគ៌»
^ ឬ«ហាឡេលូយ៉ា!»។ «យ៉ា»ជាឈ្មោះកាត់របស់ព្រះយេហូវ៉ា