ចម្រៀងសរសើរព្រះ ៣៦:១-១២
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌជាអ្នកបម្រើព្រះយេហូវ៉ា។
៣៦ អ្វីដែលអាក្រក់ជំរុញចិត្តរបស់ជនទុច្ចរិតគេមិនកោតខ្លាចព្រះទាល់តែសោះ។+
២ ព្រោះគេបញ្ឆោតចិត្តខ្លួនឯងរហូតដល់គេមិនអាចឃើញឬស្អប់កំហុសរបស់ខ្លួន។+
៣ គេពោលពាក្យបញ្ឈឺចិត្តនិងបោកបញ្ឆោតគេលែងចេះធ្វើអំពើល្អទៀត។
៤ សូម្បីតែពេលគេដេកលើគ្រែក៏គេគិតរៀបផែនការអាក្រក់ដែរគេដើរផ្លូវមិនល្អ គេមិនបដិសេធអ្វីដែលអាក្រក់ទេ។
៥ ឱព្រះយេហូវ៉ា សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកខ្ពស់ដល់មេឃ+សេចក្ដីស្មោះត្រង់របស់លោកខ្ពស់ដល់ពពក។
៦ សេចក្ដីសុចរិតរបស់លោក ប្រៀបដូចជាភ្នំធំខ្ពស់មាំ*+ការវិនិច្ឆ័យរបស់លោក ប្រៀបដូចជាមហាសមុទ្រដ៏សែនជ្រៅ+ឱព្រះយេហូវ៉ា លោកថែរក្សា*ជីវិតមនុស្សនិងសត្វ។+
៧ ឱព្រះរបស់ខ្ញុំ សេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់របស់លោកវិសេសខ្លាំងណាស់!+
មនុស្សចូលទៅពឹងជ្រកក្រោមម្លប់ស្លាបរបស់លោក។+
៨ ពួកគេពិសារបស់ល្អៗ*ក្នុងវិហារលោករហូតដល់ឆ្អែតស្កប់ស្កល់+ហើយលោកឲ្យពួកគេផឹកពីជ្រោះនៃសេចក្ដីល្អរបស់លោក។+
៩ លោកជាប្រភពនៃជីវិត+តាមរយៈពន្លឺរបស់លោក យើងអាចឃើញពន្លឺ។+
១០ សូមលោកបន្តបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ដល់អ្នកដែលស្គាល់លោក+ហើយសូមលោកបង្ហាញសេចក្ដីសុចរិតរបស់លោកដល់មនុស្សទៀងត្រង់រហូតតទៅ។+
១១ កុំឲ្យជើងរបស់មនុស្សក្រអឺតក្រទមជាន់ឈ្លីខ្ញុំកុំឲ្យដៃរបស់ជនទុច្ចរិតបណ្ដេញខ្ញុំចេញឡើយ។
១២ អ្នកដែលធ្វើអំពើអាក្រក់បានដួលចុះពួកគេបានត្រូវផ្ដួល ហើយមិនអាចក្រោកឡើងវិញទេ។+