ចម្រៀងសរសើរព្រះ ៦៣:១-១១

  • ប្រាថ្នា​ចង់​បាន​ព្រះ

    • «​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោកប្រសើរ​ជាង​ជីវិត​»​ (​)

    • «​ខ្ញុំ​ពេញ​ចិត្ត​ដែល​បាន​ទទួល​ចំណែក​ដ៏​ល្អបំផុត​»​ (​)

    • ខ្ញុំ​ជញ្ជឹង​គិត​អំពី​ព្រះ​នៅ​ពេល​រាត្រី (​)

    • ‹ខ្ញុំ​នៅ​ជាប់​នឹង​ព្រះ› (​)

ទំនុក​របស់​ដាវីឌ ពេល​ដែល​គាត់​នៅ​តំបន់​ស្ងាត់​ជ្រងំ​ស្រុក​យូដា។+ ៦៣  ឱ​ព្រះ​អើយ លោក​ជា​ព្រះ​របស់​ខ្ញុំ ហើយ​ខ្ញុំ​តាម​រក​លោក​ឥត​ឈប់+ខ្ញុំ​ប្រាថ្នា​ចង់​បាន​លោក+ខ្ញុំ​នឹក​លោក​ខ្លាំង​ណាស់ពេល​នៅ​តំបន់​ស្ងួត​ហួត​ហែង​ដែល​គ្មាន​ទឹក​សោះ។+  ២  ដូច្នេះ ខ្ញុំ​បាន​សម្លឹង​មើល​លោក​ក្នុង​កន្លែង​បរិសុទ្ធខ្ញុំ​បាន​ឃើញ​ឫទ្ធានុភាព​និង​សិរី​រុង​រឿង​របស់​លោក។+  ៣  ពី​ព្រោះ​សេចក្ដី​ស្រឡាញ់​ដ៏​ស្មោះ​ត្រង់​របស់​លោក​ប្រសើរ​ជាង​ជីវិត+បបូរ​មាត់​ខ្ញុំ​នឹង​លើក​តម្កើង​លោក។+  ៤  ហេតុ​នេះ ខ្ញុំ​នឹង​សរសើរ​លោក​អស់​មួយ​ជីវិតខ្ញុំ​នឹង​លើក​ដៃ​អធិដ្ឋាន​ក្នុង​នាម​របស់​លោក។  ៥  ខ្ញុំ​ពេញ​ចិត្ត​ដែល​បាន​ទទួល​ចំណែក​ដ៏​ល្អ​បំផុតដូច្នេះ មាត់​របស់​ខ្ញុំ​នឹង​សរសើរ​លោក​ដោយ​អំណរ។+  ៦  ពេល​ខ្ញុំ​ដេក​លើ​គ្រែ ខ្ញុំ​នឹក​ចាំ​អំពី​លោកខ្ញុំ​ជញ្ជឹង​គិត​អំពី​លោក​នៅ​ពេល​រាត្រី។+  ៧  ព្រោះ​លោក​ជា​អ្នក​ជួយ​ខ្ញុំ+ហើយ​ខ្ញុំ​ស្រែក​អរ​សប្បាយ​ក្រោម​ម្លប់​នៃ​ស្លាប​របស់​លោក។+  ៨  ខ្ញុំ​នៅ​ជាប់​នឹង​លោកដៃ​ស្ដាំ​របស់​លោក​កាន់​ខ្ញុំ​យ៉ាង​ណែន។+  ៩  ប៉ុន្តែ អស់​អ្នក​ដែល​រក​បំផ្លាញ​ជីវិត​ខ្ញុំ​នឹង​ចុះ​ទៅ​ក្នុង​រណ្ដៅ​នៃ​សេចក្ដី​ស្លាប់។ ១០  ពួក​គេ​នឹង​ស្លាប់​ដោយ​មុខ​ដាវពួក​គេ​នឹង​ក្លាយ​ទៅ​ជា​ចំណី​របស់​ឆ្កែ​ព្រៃ។* ១១  ប៉ុន្តែ ស្ដេច​នឹង​ត្រេក​អរ​ដោយ​សារ​ព្រះមនុស្ស​គ្រប់​រូប​ដែល​ស្បថ​ដោយ​នូវ​នាម​ព្រះ​នឹង​សប្បាយ​រីករាយ*ព្រោះ​លោក​នឹង​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​និយាយ​កុហក​បាត់​មាត់​ឈឹង។

កំណត់សម្គាល់

ឬ​«​កញ្ជ្រោង​»​
ឬ​«​នឹង​មាន​មោទនភាព​»​