មីកា ៥:១-១៥
៥ «ឱកូនស្រីដែលរងការវាយប្រហារអើយ! ឥឡូវអ្នកកំពុងឆូតសាច់ខ្លួន។
មើល! ពួកសត្រូវបានមកឡោមព័ទ្ធយើងហើយ+ពួកគេយកដំបងវាយថ្ពាល់ចៅក្រមនៃអ៊ីស្រាអែល។+
២ ចំណែកអ្នកវិញ ឱបេថ្លេហិមអេប្រាតាអើយ!+
អ្នកតូចណាស់ អ្នកមិនបានត្រូវរាប់ក្នុងចំណោមក្រុងទាំងប៉ុន្មាននៃយូដាទេតែនឹងមានបុគ្គលម្នាក់កើតចេញពីអ្នក គាត់នឹងគ្រប់គ្រងលើអ៊ីស្រាអែលតាងនាមខ្ញុំ។+
បុគ្គលនោះមានដើមកំណើតពីចាស់បុរាណ គឺពីយូរលង់មកហើយ។
៣ គាត់នឹងបោះបង់ពួកគេចោលរហូតដល់វេលាដែលស្ត្រីមានផ្ទៃពោះសម្រាលកូន។
ឯបងប្អូនរបស់គាត់ដែលនៅសេសសល់ ពួកគេនឹងវិលមកឯបណ្ដាជនអ៊ីស្រាអែលវិញ។
៤ គាត់នឹងក្រោកឡើងធ្វើជាគង្វាល ដោយទទួលកម្លាំងពីព្រះយេហូវ៉ា+និងដោយនូវនាមដ៏រុងរឿងរបស់ព្រះយេហូវ៉ាជាព្រះនៃគាត់។
ពួកគេនឹងរស់នៅដោយសុខសាន្ត+ព្រោះអំណាចឧត្តុង្គឧត្តមរបស់គាត់មានរហូតដល់ចុងផែនដី។+
៥ គាត់នឹងនាំឲ្យមានសន្តិភាព។+
បើពួកអាស៊ីរីឈ្លានពានទឹកដីយើង ហើយវាយលុកប៉មរឹងមាំរបស់យើង+នោះយើងនឹងតែងតាំងគង្វាល៧នាក់ឲ្យតទល់នឹងពួកគេពោលគឺអ្នកគ្រប់គ្រង*៨នាក់ពីមនុស្សជាតិ។
៦ ពួកគេនឹងលើកដាវទាស់នឹងពួកអាស៊ីរី+ហើយទាស់នឹងស្រុកនីមរ៉ុឌ+នៅត្រង់ច្រកចូល។
ពេលពួកអាស៊ីរីឈ្លានពានទឹកដីយើង ហើយជាន់ឈ្លីស្រុករបស់យើងគាត់នឹងសង្គ្រោះយើងពីពួកគេ។+
៧ រីឯពួកអ្នកដែលនៅសេសសល់ពីពូជពង្សយ៉ាកុបវិញ ពួកគេនឹងស្ថិតនៅក្នុងចំណោមប្រជាជាតិនានាដូចទឹកសន្សើមពីព្រះយេហូវ៉ា និងដូចទឹកភ្លៀងស្រោចស្រពទៅលើរុក្ខជាតិ។
អ្វីទាំងនោះមិនមានដោយសារមនុស្សជាតិណាម្នាក់ឬអាស្រ័យទៅលើមនុស្សឡើយ។
៨ ពួកអ្នកសេសសល់នៃយ៉ាកុប នឹងនៅក្នុងចំណោមប្រជាជាតិនានាគឺក្នុងចំណោមជាតិសាសន៍ជាច្រើនដូចតោនៅក្នុងចំណោមសត្វព្រៃ ដូចតោស្ទាវនៅកណ្ដាលហ្វូងចៀម។
វាដើរឆ្លងកាត់ រួចត្របាក់ហែកស៊ីចំណីគ្មានអ្នកណាអាចជួយឲ្យរួចពីក្រញាំវាបានឡើយ។
៩ អ្នកនឹងវាយឈ្នះពួកសត្រូវ ហើយអ្នកនឹងបំផ្លាញគូវិវាទទាំងអស់ចោល»។
១០ ព្រះយេហូវ៉ាប្រកាសថា៖ «នៅគ្រានោះខ្ញុំនឹងប្រហារសេះរបស់អ្នក ថែមទាំងកម្ទេចរទេះចម្បាំងទៀតផង។
១១ ខ្ញុំនឹងបំផ្លាញក្រុងទាំងឡាយក្នុងស្រុកអ្នកហើយផ្ដួលរំលំទីរឹងមាំទាំងអស់។
១២ ខ្ញុំនឹងបំបាត់អំពើធ្មប់របស់អ្នកហើយបំផ្លាញពួកអ្នកប្រើវេទមន្តចេញឲ្យអស់ពីចំណោមអ្នក។+
១៣ ខ្ញុំនឹងបំផ្លាញរូបចម្លាក់នានា ព្រមទាំងកម្ទេចបង្គោលថ្មចេញពីចំណោមអ្នកហើយអ្នកនឹងលែងក្រាបគោរពដល់ស្នាដៃរបស់ខ្លួនទៀតហើយ។+
១៤ ខ្ញុំនឹងដករំលើងបង្គោលឈើពិសិដ្ឋ*+របស់អ្នកហើយបំផ្លាញក្រុងទាំងអស់របស់អ្នក។
១៥ ដោយកំហឹងនិងដោយសេចក្ដីក្រោធខ្ញុំនឹងសងសឹកប្រជាជាតិនានាដែលមិនស្ដាប់បង្គាប់ខ្ញុំ»។