លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

Thai Liang Lim/E+ via Getty Images

ចូរ​ចាំ​យាម!

តើ​បណ្ដាញ​សង្គម​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​កូន​អ្នក​ឬ​ទេ? តើ​តាម​របៀប​ណា​គម្ពីរ​អាច​ជួយ​ឪពុក​ម្ដាយ?

តើ​បណ្ដាញ​សង្គម​នាំ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​កូន​អ្នក​ឬ​ទេ? តើ​តាម​របៀប​ណា​គម្ពីរ​អាច​ជួយ​ឪពុក​ម្ដាយ?

 កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០២៤ វេជ្ជបណ្ឌិត​វីវីក មើធី នៅ​សហរដ្ឋ​អាម៉េរិក បាន​រៀប​រាប់​ថា​៖​«​ថ្មី​ៗ​នេះ វិបត្តិ​សុខភាព​ផ្លូវ​ចិត្ត​កើន​ឡើង​ក្នុង​ស្រទាប់​យុវវ័យ។ កត្តា​ចម្បង​មួយ​ដែល​បង្ក​ឲ្យ​មាន​វិបត្តិ​នេះ គឺ​ដោយ​សារ​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម។ បញ្ហា​នេះ​ជា​រឿង​បន្ទាន់​ដែល​ត្រូវ​ដោះ​ស្រាយ​»​(​New York Times​)។

 តើ​តាម​របៀប​ណា​ឪពុក​ម្ដាយ​អាច​ការ​ពារ​កូន​ពី​គ្រោះ​ថ្នាក់​ដែល​មក​ពី​ការ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម? គម្ពីរ​មាន​យោបល់​ល្អ​ៗ​អំពី​រឿង​នេះ។

អ្វី​ដែល​ឪពុក​ម្ដាយ​អាច​ធ្វើ

 សូម​ពិចារណា​គោល​ការណ៍​គម្ពីរ​ដូច​ខាង​ក្រោម​៖

 «​មនុស្ស​ឈ្លាស​វៃ​រមែង​គិត​ពិចារណា​ជា​មុន​សិន​»។—សុភាសិត ១៤:១៥

 ដោយ​សារ​បណ្ដាញ​សង្គម​អាច​មាន​ឥទ្ធិពល​អាក្រក់​មក​លើ​កូន​របស់​អ្នក សូម​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​អនុញ្ញាត​ឲ្យ​កូន​ៗ​ប្រើ​ប្រាស់​វា។ មុន​នឹង​អនុញ្ញាត​ឲ្យ​កូន​ប្រើ​ប្រាស់ អ្នក​ត្រូវ​ប្រាកដ​ថា​កូន​របស់​អ្នក​មាន​ភាព​ចាស់​ទុំ​ល្មម​គ្រប់​គ្រាន់​ក្នុង​ការ​គោរព​ពេល​វេលា​ដែល​អ្នក​បាន​កំណត់​ឲ្យ​ប្រើ​ប្រាស់។ ហើយ​នៅ​ដំណាល​គ្នា​នោះ កូន​នៅ​តែ​មាន​ការ​សេព​គប់​ជា​មួយ​មិត្ត​ភក្តិ និង​ចេះ​ជៀស​វាង​ពី​ព័ត៌មាន​មិន​សមរម្យ​ដែល​មាន​ក្នុង​បណ្ដាញ​សង្គម។

 «​ប្រើ​គ្រប់​ឱកាស​ឲ្យ​កើត​ប្រយោជន៍​ច្រើន​បំផុត​»។—អេភេសូរ ៥:១៦

 បើ​អ្នក​អនុញ្ញាត​ឲ្យ​កូន​ប្រើ​ប្រាស់​បណ្ដាញ​សង្គម សូម​ដាក់​កំហិត​អំពី​របៀប​ដែល​គាត់​ប្រើ​ប្រាស់​វា។ បន្ទាប់​មក ពន្យល់​មូលហេតុ​ដែល​ការ​ដាក់​កំហិត​ទាំង​នេះ ជួយ​ពួក​គេ​ឲ្យ​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ដោយ​សុវត្ថិភាព។ បន្ថែម​ទៅ​ទៀត អ្នក​ក៏​ត្រូវ​ចេះ​សម្គាល់​ការ​ប្រព្រឹត្ត​របស់​កូន​ដែរ។ បើ​អ្នក​ឃើញ​ថា​ការ​ប្រព្រឹត្ត​របស់​កូន​ខុស​ប្លែក​ពី​មុន អ្នក​អាច​ដាក់​កម្រិត​លើ​អ្វី​ដែល​កូន​មើល​ឬ​លេង​ក្នុង​បណ្ដាញ​សង្គម​នោះ។

  •   សូម​ប្រើ​វីដេអូ​គំនូរ​ជីវចល​លើ​ក្ដារ​ខៀន​ដែល​មាន​ចំណង​ជើង​ថាចូរ​ប្រើ​អ៊ីនធឺណិត​ដោយ​ឈ្លាស​វៃ ដើម្បី​ជួយ​កូន​ឲ្យ​យល់​មូលហេតុ​ដែល​អ្នក​ដាក់​កម្រិត​លើ​ការ​ប្រើ​ប្រាស់​របស់​គាត់។

ស្វែង​យល់​ថែម​ទៀត

 គម្ពីរ​ចែង​ថា​យើង​កំពុង​រស់​នៅ​គ្រា​ដែល​«​លំបាក​ខ្លាំង​ណាស់​»។ (​ធីម៉ូថេ​ទី​២ ៣:១​-​៥​) ប៉ុន្តែ គម្ពីរ​ក៏​មាន​យោបល់​និង​ឱវាទ​ល្អ​ៗ​ដែល​អាច​ជួយ​យើង​ផង​ដែរ។ នៅ​ក្នុង​អត្ថបទបញ្ហា​ផ្លូវ​ចិត្ត​មាន​កាន់​តែ​ច្រើន​ឡើង​លើ​ពួក​យុវវ័យ មាន​បញ្ជី​អត្ថបទ​ជាង​២០​ដែល​មាន​មូលដ្ឋាន​ក្នុង​គម្ពីរ ដែល​អាច​ជួយ​ឪពុក​ម្ដាយ​និង​កូន​ៗ។