តើព្រះមានគុណសម្បត្តិអ្វីខ្លះ?
ពេលយើងស្គាល់អំពីគុណសម្បត្តិរបស់បុគ្គលណាម្នាក់ នោះយើងស្គាល់គាត់កាន់តែច្បាស់ ហើយចំណងមិត្តភាពរបស់យើងកាន់តែជិតស្និទ្ធ។ ស្រដៀងគ្នាដែរ កាលដែលយើងកាន់តែស្គាល់គុណសម្បត្តិរបស់ព្រះយេហូវ៉ា យើងកាន់តែស្គាល់ថាលោកជាព្រះបែបណា ហើយចំណងមិត្តភាពរបស់យើងជាមួយនឹងលោកក៏កាន់តែជិតស្និទ្ធដែរ។ គុណសម្បត្តិទាំងអស់របស់ព្រះគឺអស្ចារ្យ តែមានបួនដែលលេចធ្លោគឺឫទ្ធានុភាព ប្រាជ្ញា យុត្តិធម៌ និងសេចក្ដីស្រឡាញ់។
ព្រះមានឫទ្ធានុភាព
«ឱព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុតអើយ! លោកហើយដែលបានបង្កើតមេឃនិងផែនដី ដោយថាមពលនិងឫទ្ធានុភាពដ៏ខ្លាំងក្លាបំផុត»។—យេរេមា ៣២:១៧
ឫទ្ធានុភាពរបស់ព្រះបានត្រូវសឲ្យឃើញតាមរយៈអ្វីៗដែលលោកបានបង្កើត។ ជាឧទាហរណ៍ បើអ្នកឈរនៅខាងក្រៅពេលថ្ងៃក្ដៅ តើអ្វីត្រូវស្បែករបស់អ្នក? គឺកម្ដៅព្រះអាទិត្យ។ ពេលនោះ អ្នកកំពុងតែពិសោធនូវឫទ្ធានុភាពរបស់ព្រះយេហូវ៉ាតាមរយៈអ្វីដែលលោកបានបង្កើត។ តើព្រះអាទិត្យគឺខ្លាំងយ៉ាងណា? ក្នុងស្នូលព្រះអាទិត្យ មានកម្ដៅដល់ទៅ១៥លានអង្សា។ រាល់វិនាទី ព្រះអាទិត្យបញ្ចេញថាមពលស្មើនឹងការផ្ទុះគ្រាប់បែកនុយក្លេអ៊ែរាប់រយលានគ្រាប់។
ក៏ប៉ុន្តែ ព្រះអាទិត្យគឺតូចពេលប្រៀបធៀបជាមួយនឹងផ្កាយរាប់លានទៀតក្នុងសកលលោក។ អ្នកវិទ្យាសាស្ត្រប៉ាន់ស្មានថាផ្កាយធំជាងគេមួយមានឈ្មោះថាយូវ៉ាយស្គូថាយ (UY Scuti) មានទំហំធំជាងព្រះអាទិត្យប្រហែលជា១.៧០០ដង។ បើផ្កាយនោះដាក់ជំនួសព្រះអាទិត្យវិញ វាធំរហូតដល់ផែនដីនិងភពព្រហស្បតិ៍អាចចូលខាងក្នុងផ្កាយនោះ។ ប្រហែលជានោះជួយយើងឲ្យយល់ច្បាស់ជាងអំពីពាក្យរបស់យេរេមាដែលថាព្រះយេហូវ៉ាប្រើឫទ្ធានុភាពដ៏ខ្លាំងក្លារបស់លោកដើម្បីបង្កើតមេឃនិងផែនដី ពោលគឺសកលលោកនេះ។
ម៉ាថាយ ១១:៥) ចុះយ៉ាងណាសព្វថ្ងៃនេះ? គម្ពីរចែងថា៖ «លោកផ្ដល់កម្លាំងដល់អ្នកដែលល្វើយ»។ គម្ពីរក៏ចែងបន្តទៀតថា៖ «អស់អ្នកដែលសង្ឃឹមលើព្រះយេហូវ៉ា នឹងទទួលកម្លាំងឡើងវិញ»។ (អេសាយ ៤០:២៩, ៣១) ព្រះអាចផ្ដល់«ឫទ្ធានុភាពដែលលើសពីធម្មតា»ដើម្បីឲ្យយើងអាចយកឈ្នះឬស៊ូទ្រាំនឹងទុក្ខលំបាកក្នុងជីវិត។ (កូរិនថូសទី២ ៤:៧) ព្រះស្រឡាញ់យើងយ៉ាងខ្លាំង បានជាលោកប្រើឫទ្ធានុភាពរបស់លោកដើម្បីជួយយើងពេលយើងជួបបញ្ហា។ អ្នកប្រហែលជាយល់ស្របថាមនុស្សទាំងអស់ចង់មានចំណងមិត្តភាពជាមួយនឹងព្រះបែបនេះ មែនទេ?
តើយើងទទួលប្រយោជន៍យ៉ាងណាពីឫទ្ធានុភាពរបស់ព្រះ? ជីវិតរបស់មនុស្សពឹងផ្អែកលើអ្វីឯទៀតដែលព្រះបានបង្កើត ដូចជាព្រះអាទិត្យ និងធនធានធម្មជាតិអស្ចារ្យទាំងអស់ដែលនៅលើផែនដី។ ព្រះក៏ប្រើឫទ្ធានុភាពរបស់លោកដើម្បីជាប្រយោជន៍ដល់យើងម្នាក់ៗដែរ។ តើតាមរបៀបណា? នៅសតវត្សរ៍ទី១ ព្រះបានផ្ដល់ឫទ្ធានុភាពឲ្យលោកយេស៊ូដើម្បីធ្វើកិច្ចការអស្ចារ្យផ្សេងៗ។ យើងអានថា៖ «មនុស្សងងឹតភ្នែកកំពុងមើលឃើញ មនុស្សខ្វិនកំពុងដើរ មនុស្សកើតឃ្លង់បានជាស្អាត មនុស្សថ្លង់កំពុងស្ដាប់ឮ មនុស្សស្លាប់កំពុងត្រូវប្រោសឲ្យរស់ឡើងវិញ»។ (ព្រះមានប្រាជ្ញា
«ឱព្រះយេហូវ៉ាអើយ! ស្នាដៃរបស់លោកមានច្រើនម្ល៉េះហ្ន៎! លោកបានបង្កើតរបស់សព្វសារពើដោយប្រាជ្ញា»។—ចម្រៀងសរសើរព្រះ ១០៤:២៤
កាលដែលយើងរៀនកាន់តែច្រើនអំពីអ្វីៗដែលព្រះបានធ្វើ នោះយើងកាន់តែកោតស្ងើចនឹងប្រាជ្ញារបស់លោក។ តាមពិត មានមុខវិជ្ជាមួយដែលគេហៅថាជីវវិស្វកម្ម ក្នុងវិស័យនោះអ្នកវិទ្យាសាស្ត្រស្រាវជ្រាវអំពីអ្វីៗដែលព្រះយេហូវ៉ាបានបង្កើត ហើយចម្លងតាមធម្មជាតិដើម្បីបង្កើតផលិតផលនិងបង្កើនគុណភាពផលិតផលរបស់ពួកគេ។ ឧទាហរណ៍ ដូចជាកញ្ចក់កាមេរ៉ា និងយន្តហោះ។
រូបកាយរបស់មនុស្សគឺជាអ្វីដ៏អស្ចារ្យបំផុតដែលបង្ហាញអំពីប្រាជ្ញារបស់ព្រះ។ ជាឧទាហរណ៍ សូមពិចារណាអំពីរបៀបដែលទារកធំលូតលាស់។ ដំណាក់កាលដំបូងចាប់ផ្ដើមពីស៊ុតបង្កកំណើត ដែលផ្ទុកព័ត៌មានសេនេទិចសំខាន់ៗទាំងអស់ដែលចាំបាច់។ ស៊ុតបង្កកំណើតគឺជាកោសិកាមួយ ហើយវាបំបែកខ្លួនទៅជាកោសិកាដូចៗគ្នាជាច្រើន។ ប៉ុន្តែដល់ពេលមួយ កោសិកានោះចាប់ផ្ដើមបំបែកទៅជាកោសិកាប្រភេទពិសេសរាប់រយ ដូចជាកោសិកាឈាម កោសិកាសរសៃប្រសាទ និងកោសិកាឆ្អឹងជាដើម។ មិនយូរក្រោយមក ប្រព័ន្ធសរីរាង្គលេចចេញមក ហើយចាប់ផ្ដើមដំណើរការ។ ក្នុងរយៈពេល៩ខែ កោសិកាដំបូងនោះបំបែកខ្លួនជាកោសិការាប់លាន រួចលូតលាស់ក្លាយជាទារកនៅក្នុងផ្ទៃម្ដាយ។ ប្រាជ្ញាក្នុងការបង្កើតអ្វីដូចនេះ ជំរុញចិត្តមនុស្សជាច្រើនឲ្យយល់ស្របនឹងអ្នកសរសេរគម្ពីរម្នាក់ដែលបាននិយាយថា៖ «ខ្ញុំសរសើរតម្កើងលោក ព្រោះលោកបានបង្កើតខ្ញុំតាមរបៀបដ៏អស្ចារ្យ និងគួរឲ្យស្ញប់ស្ញែង»។—ចម្រៀងសរសើរព្រះ ១៣៩:១៤
តើយើងទទួលប្រយោជន៍យ៉ាងណាពីប្រាជ្ញារបស់ព្រះ? អ្នកបង្កើតស្គាល់អ្វីដែលយើងត្រូវការដើម្បីសប្បាយរីករាយ។ ដោយសារលោកមានចំណេះនិងការយល់ដឹងដ៏បរិបូរ នោះលោកអាចផ្ដល់ឲ្យយើងនូវការណែនាំដែលប្រកបដោយប្រាជ្ញាក្នុងបណ្ដាំរបស់លោក ពោលគឺគម្ពីរ។ ជាឧទាហរណ៍ គម្ពីរដាស់តឿនថា៖ «ចូរ . . . អភ័យទោសឲ្យគ្នាទៅវិញទៅមកដោយគ្មានល័ក្ខខ័ណ្ឌ»។ (កូឡុស ៣:១៣) តើការណែនាំនេះប្រកបដោយប្រាជ្ញាឬទេ? ពិតមែន! អ្នកសិក្សាស្រាវជ្រាវបានរកឃើញថាការអភ័យទោសអាចធ្វើឲ្យយើងដេកលក់ស្រួលជាង ហើយជួយកាត់បន្ថយសម្ពាធឈាម។ នេះក៏អាចជួយកាត់បន្ថយការប្រឈមមុខនឹងជំងឺផ្លូវចិត្ត និងបញ្ហាសុខភាពឯទៀតដែរ។ ហេតុនេះ ព្រះគឺប្រៀបដូចជាមិត្តភក្ដិដែលមានប្រាជ្ញា និងយកចិត្តទុកដាក់នឹងយើង ហើយលោកមិនដែលឈប់ផ្ដល់ការណែនាំល្អៗនិងមានប្រយោជន៍ដល់យើងនោះទេ។ (ធីម៉ូថេទី២ ៣:១៦, ១៧) អ្នកប្រាកដជាចង់បានមិត្តភក្ដិដូចនោះ មែនទេ?
ព្រះមានយុត្តិធម៌
«ព្រះយេហូវ៉ាស្រឡាញ់យុត្តិធម៌»។—ចម្រៀងសរសើរព្រះ ៣៧:២៨
ព្រះតែងតែធ្វើអ្វីដែលត្រឹមត្រូវ។ តាមពិត «គឺមិនអាចទៅរួចឡើយដែលព្រះដ៏ពិតប្រព្រឹត្តអំពើទុច្ចរិត។ ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតមិនធ្វើខុសជាដាច់ខាត!»។ (យ៉ូប ៣៤:១០) ការវិនិច្ឆ័យរបស់លោកគឺសុចរិត ដូចពាក្យសម្ដីរបស់អ្នកតែងចម្រៀងសរសើរព្រះពេលនិយាយអំពីព្រះយេហូវ៉ាថា៖ «លោកនឹងវិនិច្ឆ័យមនុស្សដោយយុត្តិធម៌»។ (ចម្រៀងសរសើរព្រះ ៦៧:៤) ដោយសារ«ព្រះយេហូវ៉ាមើលក្នុងចិត្ត» ដូច្នេះមនុស្សលាក់ពុតមិនអាចបោកបញ្ឆោតលោកបានទេ ផ្ទុយទៅវិញ លោកតែងតែយល់ច្បាស់អំពីការពិត ហើយវិនិច្ឆ័យយ៉ាងត្រឹមត្រូវ។ (សាំយូអែលទី១ ១៦:៧) ម្យ៉ាងវិញទៀត ព្រះឃើញអំពីអយុត្ដិធម៌និងអំពើពុករលួយទាំងអស់នៅលើផែនដី ហើយលោកបានសន្យាថា មិនយូរទៀត«ជនទុច្ចរិត . . . នឹងត្រូវកាត់ចេញពីផែនដី»។—សុភាសិត ២:២២
ទោះជាយ៉ាងនេះក្ដី ព្រះមិនមែនជាអ្នកវិនិច្ឆ័យដ៏ឃោរឃៅដែលចង់តែដាក់ទោសឡើយ។ លោកបង្ហាញចិត្តមេត្តាពេលណាដែលសមត្រឹមត្រូវ។ គម្ពីរចែងថា៖ «ព្រះយេហូវ៉ាជាព្រះនៃសេចក្ដីមេត្តាករុណានិងសេចក្តីអាណិតអាសូរ» សូម្បីតែចំពោះមនុស្សទុច្ចរិត បើពួកគេប្រែចិត្តយ៉ាងស្មោះ។ នេះគឺជាយុត្តិធម៌ពិតប្រាកដ មែនទេ?—ចម្រៀងសរសើរព្រះ ១០៣:៨; ពេត្រុសទី២ ៣:៩
តើយើងទទួលប្រយោជន៍យ៉ាងណាពីសេចក្ដីយុត្តិធម៌របស់ព្រះ? សាវ័កពេត្រុសបាននិយាយថា៖ «ព្រះមិនរើសមុខទេ។ ប៉ុន្តែ នៅគ្រប់ប្រជាជាតិ អ្នកណាដែលកោតខ្លាចលោក ហើយប្រព្រឹត្តអ្វីដែលត្រឹមត្រូវ លោកពេញចិត្តអ្នកនោះ»។ (សកម្មភាព ១០:៣៤, ៣៥) យើងទទួលប្រយោជន៍ពីសេចក្ដីយុត្តិធម៌របស់ព្រះ ពីព្រោះលោកមិនដែលរើសមុខទេ។ យើងអាចទទួលការពេញចិត្តពីលោក ហើយគោរពប្រណិប័តន៍លោក ទោះជាយើងមានជាតិសាសន៍ ការអប់រំ ឬឋានៈបែបណាក៏ដោយ។
ដោយសារព្រះចង់ឲ្យយើងយល់និងទទួលប្រយោជន៍ពីសេចក្ដីយុត្តិធម៌របស់លោក លោកបានផ្ដល់ឲ្យយើងនូវសមត្ថភាពវិនិច្ឆ័យ។ បទគម្ពីរពណ៌នាសមត្ថភាពវិនិច្ឆ័យថាជាច្បាប់មួយ‹ចារទុកក្នុងចិត្តយើង› ដែល«ធ្វើជាសាក្សី»ថាការប្រព្រឹត្តរបស់យើងត្រូវឬក៏ខុស។ (រ៉ូម ២:១៥) តើយើងទទួលប្រយោជន៍យ៉ាងណា? សមត្ថភាពវិនិច្ឆ័យរបស់ យើងដែលបានត្រូវបង្វឹកបង្ហាត់យ៉ាងត្រឹមត្រូវ អាចជំរុញចិត្តយើងឲ្យបែរចេញពីការធ្វើអ្វីដែលមិនល្អឬប្រព្រឹត្តដោយអយុត្ដិធម៌។ មួយវិញទៀត បើយើងធ្វើខុស នោះអាចជំរុញយើងឲ្យប្រែចិត្ត និងកែខ្លួនឈប់ធ្វើដូច្នេះទៀត។ លើសពីនេះទៀត ការយល់អំពីទស្សនៈរបស់ព្រះចំពោះសេចក្ដីយុត្តិធម៌អាចជួយយើង ហើយក៏ឲ្យយើងចូលទៅជិតលោកដែរ។
ព្រះគឺជាសេចក្ដីស្រឡាញ់
«ព្រះគឺជាសេចក្ដីស្រឡាញ់»។—យ៉ូហានទី១ ៤:៨
ព្រះបង្ហាញឫទ្ធានុភាព ប្រាជ្ញា និងយុត្តិធម៌ ប៉ុន្តែគម្ពីរមិនបានចែងថាព្រះគឺជាឫទ្ធានុភាព ប្រាជ្ញា ឬយុត្តិធម៌ឡើយ។ គម្ពីរចែងថាលោកគឺជាសេចក្ដីស្រឡាញ់។ ហេតុអ្វី? ដោយសារយើងអាចនិយាយបានថា ឫទ្ធានុភាពរបស់ព្រះផ្ដល់សមត្ថភាពឲ្យលោកប្រព្រឹត្ត ហើយសេចក្ដីយុត្តិធម៌និងប្រាជ្ញារបស់លោកដឹកនាំរបៀបដែលលោកប្រព្រឹត្ត។ ប៉ុន្តែ សេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ាជំរុញចិត្តលោកឲ្យប្រព្រឹត្ត។ សេចក្ដីស្រឡាញ់មានឥទ្ធិពលទៅលើការប្រព្រឹត្តទាំងអស់របស់លោក។
ព្រះយេហូវ៉ាមិនខ្វះអ្វីសោះឡើយ តែសេចក្ដីស្រឡាញ់បានជំរុញចិត្តលោកឲ្យបង្កើតបុគ្គលវិញ្ញាណនៅស្ថានសួគ៌និងមនុស្សនៅផែនដី ដែលអាចទទួលសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ពីលោក។ លោកបានរៀបចំផែនដីឲ្យទៅជាលំនៅដ៏សមរម្យមួយសម្រាប់មនុស្សជាតិ។ ម្យ៉ាងទៀត លោកបន្តបង្ហាញសេចក្ដីស្រឡាញ់ដល់មនុស្សទាំងអស់ ក្នុងន័យថា«លោកធ្វើឲ្យថ្ងៃរះលើមនុស្សល្អនិងមនុស្សអាក្រក់ ថែមទាំងបង្អុរភ្លៀងលើមនុស្សសុចរិតនិងមនុស្សមិនសុចរិត»។—ម៉ាថាយ ៥:៤៥
មិនត្រឹមតែប៉ុណ្ណោះ «ព្រះយេហូវ៉ាមានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងពេញទៅដោយសេចក្ដីមេត្តាករុណា»។ (យ៉ាកុប ៥:១១) លោកបង្ហាញសេចក្ដីស្រឡាញ់ចំពោះអ្នកដែលចង់ស្គាល់លោក និងចង់ចូលទៅជិតលោកដោយស្មោះ។ ព្រះកត់សម្គាល់បុគ្គលម្នាក់ៗ។ តាមពិត «លោករមែងគិតអំពីអ្នក»។—ពេត្រុសទី១ ៥:៧
តើយើងទទួលប្រយោជន៍យ៉ាងណាពីសេចក្ដីស្រឡាញ់របស់ព្រះ? ជាឧទាហរណ៍ យើងចូលចិត្តភាពស្រស់ស្អាតពេលថ្ងៃលិច។ យើងរីករាយពេលឮសំឡេងសើចរបស់កូនង៉ែត។ យើងសប្បាយចិត្តពេលយើងបានទទួលសេចក្ដីស្រឡាញ់ពីសមាជិកក្រុមគ្រួសារ។ អ្វីទាំងនេះប្រហែលជាមិនមែនជាអ្វីចាំបាច់ទេ ប៉ុន្តែវាអាចធ្វើឲ្យជីវិតយើងកាន់តែស្រស់បំព្រង។
យើងក៏ទទួលប្រយោជន៍ពីរបៀបមួយទៀតដែលព្រះបង្ហាញសេចក្ដីស្រឡាញ់ដែរ គឺសេចក្ដីអធិដ្ឋាន។ គម្ពីរលើកទឹកចិត្តយើងថា៖ «កុំខ្វល់ចិត្តអំពីអ្វីឡើយ តែចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយអធិដ្ឋាន អង្វរសុំ និងថ្លែងអំណរគុណ»។ ដូចឪពុកដែលប្រកបដោយសេចក្ដីស្រឡាញ់ លោកចង់ឲ្យយើងសុំជំនួយពីលោកដោយប្រាប់អំពីការព្រួយបារម្ភដែលនៅក្នុងចិត្តរបស់យើង។ យ៉ាងនេះ ដោយសេចក្ដីស្រឡាញ់ដែលមិនគិតប្រយោជន៍ខ្លួន ព្រះយេហូវ៉ាសន្យាថាលោកនឹងផ្ដល់‹សេចក្ដីសុខសាន្តរបស់លោកដែលហួសពីការនឹកស្មាន›។—ភីលីព ៤:៦, ៧
យើងបានរៀបរាប់ខ្លះៗអំពីគុណសម្បត្តិដែលលេចធ្លោរបស់ព្រះ ដូចជាឫទ្ធានុភាព ប្រាជ្ញា យុត្តិធម៌ និងសេចក្ដីស្រឡាញ់របស់លោក។ តើនេះបានជួយអ្នកឲ្យកាន់តែស្គាល់ព្រះឬទេ? ដើម្បីស្គាល់ព្រះថែមទៀត យើងសូមអញ្ជើញអ្នកឲ្យរៀនអំពីអ្វីដែលលោកបានធ្វើ និងអ្វីដែលលោកនឹងធ្វើដើម្បីជាប្រយោជន៍អ្នក។
តើព្រះមានគុណសម្បត្តិអ្វីខ្លះ? ព្រះយេហូវ៉ាមានឫទ្ធានុភាព ប្រាជ្ញា និងយុត្តិធម៌លើសជាងអ្នកណាទាំងអស់។ ក៏ប៉ុន្តែ គុណសម្បត្តិដែលលេចធ្លោបំផុតរបស់លោកគឺសេចក្ដីស្រឡាញ់