លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់» សេចក្ដីអធិដ្ឋានដែលមនុស្សរាប់លាននាក់ពោល

«សូមឲ្យរាជាណាចក្ររបស់លោកបានមកដល់» សេចក្ដីអធិដ្ឋានដែលមនុស្សរាប់លាននាក់ពោល

អស់​ជា​ច្រើន​សតវត្សរ៍​មក​ហើយ មនុស្ស​រាប់​លាន​នាក់​បាន​អធិដ្ឋាន​ថា​៖ ​«​សូម​ឲ្យ​រាជាណាចក្រ​របស់​លោក​បាន​មក​ដល់​»។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​អធិដ្ឋាន​ដូច​ច្នេះ? គឺ​ដោយ​សារ​លោក​យេស៊ូ​បាន​ប្រាប់​អ្នក​កាន់​តាម​លោក​ឲ្យ​អធិដ្ឋាន​សម្រាប់​រាជាណាចក្រ​របស់​ព្រះ។

មុន​ដំបូង ពួក​អ្នក​កាន់​តាម​របស់​លោក​យេស៊ូ​មិន​យល់​សព្វ​គ្រប់​អំពី​អ្វី​ដែល​លោក​បាន​មាន​ប្រសាសន៍​អំពី​រាជាណាចក្រ​ទេ។ នៅ​ពេល​មួយ​ពួក​គេ​បាន​សួរ​លោក​ថា​៖ ​«​លោក​ម្ចាស់ តើ​លោក​នឹង​តាំង​រាជាណាចក្រ​អ៊ីស្រាអែល​ឡើង​វិញ​នៅ​ពេល​នេះ​ឬ?​»។ ពួក​គេ​ប្រហែល​ភ្ញាក់​ផ្អើល​ពេល​លោក​យេស៊ូ​មិន​បាន​ឆ្លើយ​យ៉ាង​ចំ​ៗ​ឲ្យ​ពួក​គេ​ដឹង​ថា​ពេល​ណា​រាជា​ណា​ក្រ​ព្រះ​នឹង​មក​ដល់។ (​សកម្មភាព ១:៦, ៧​) តើ​នេះ​មាន​ន័យ​ថា យើង​មិន​អាច​ដឹង​ថា​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី និង​ពេល​ណា​រាជាណាចក្រ​នោះ​នឹង​មក​ដល់​ឬ​ទេ? មិន​មែន​ទេ!

ទស្សនាវដ្ដី​ប៉ម​យាម​លេខ​នេះ​នឹង​ជួយ​អ្នក​ឲ្យ​រក​ឃើញ​ចម្លើយ​ចំពោះ​សំណួរ​បន្ត​បន្ទាប់​នេះ​៖

  • ហេតុ​អ្វី​យើង​ត្រូវ​ការ​រាជាណាចក្រ​របស់​ព្រះ?

  • តើ​អ្នក​ណា​ជា​ស្ដេច​នៃ​រាជាណាចក្រ​របស់​ព្រះ?

  • តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​គ្រប់​គ្រង​លើ​ផែន​ដី​នៅ​ពេល​ណា?

  • តើ​រាជាណាចក្រ​របស់​ព្រះ​នឹង​សម្រេច​អ្វី​ខ្លះ?

  • ហេតុ​អ្វី​យើង​គួរ​សម្រេច​ចិត្ត​គាំទ្រ​រាជាណាចក្រ​របស់​ព្រះ​នៅ​ពេល​ឥឡូវ​នេះ?

  • តើ​រាជាណាចក្រ​របស់​ព្រះ​ជា​អ្វី?