លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

សេចក្ដីហិនវិនាសនៃក្រុងសូដុមនិងក្រុងកូម៉ូរ៉ា

សេចក្ដីហិនវិនាសនៃក្រុងសូដុមនិងក្រុងកូម៉ូរ៉ា

ការ​ស្រាវជ្រាវ​ខាង​គម្ពីរ​សម្រាប់​ប្អូន​ៗ​

សេចក្ដី​ហិន​វិនាស​នៃ​ក្រុង​សូដុម​និង​ក្រុង​កូម៉ូរ៉ា

គួរ​ធ្វើ​ដូច​ម្ដេច? សូម​រក​កន្លែង​ស្ងាត់​បន្ដិច​ដើម្បី​ធ្វើ​លំ​ហាត់​នេះ។ ពេល​អាន​បទ​គម្ពីរ សូម​ខំ​យល់​ពី​អារម្មណ៍​គេ ដោយ​ស្រមៃ​គិត​ថា​ខ្លួន​កំពុង​ស្ថិត​នៅ​កន្លែង​នោះ ថែម​ទាំង​កំពុង​ស្ដាប់​គេ​និយាយ​គ្នា​ផង។

សូម​គិត​អំពី​ស្ថានភាព​នោះ​ពេល​អាន លោកុប្បត្តិ ១៩:១​-​១៤

តាម​អ្វីដែល​ប្អូន​ស្រមៃ​គិត សូម​រៀប​រាប់​អំពី​អាការ​ក្រៅ​នៃ​ភ្ញៀវ​របស់​ឡុត

_______

តើ​អ្នក​ណាខ្លះ​ឡោម​ព័ទ្ធ​ផ្ទះ​ឡុត?

_______

សូម​រំពឹង​គិត​បន្ថែម​ទៀត​ដោយ​អាន​ លោកុប្បត្តិ ១៣:៧​-​១៣

ហេតុ​អ្វី​បាន​ជា​ឡុត​រស់​នៅ​ក្នុង​ក្រុង​សូដុម?

_______

ហេតុ​អ្វី​បាន​ជា​ព្រះ​យេហូវ៉ា​វិនិច្ឆ័យ​អ្នក​ដែល​រស់​នៅ​ក្រុង​នោះ​ថា ពួក​គេ​សម​នឹង​ទទួល​សេចក្ដី​ហិន​វិនាស?

_______

សូម​អាន​ លោកុប្បត្តិ ១៩:១៥​-​២៦

តើ​ព្រះ​យេហូវ៉ា​បាន​បង្ហាញ​តាម​វិធី​ណាខ្លះ​ថា លោក​យល់​អារម្មណ៍​ឡុត?

_______

ហេតុ​អ្វី​ប្រពន្ធ​របស់​ឡុត​បែរ​មើល​ទៅ​ក្រោយ?

ហេតុ​អ្វី​បាន​ជា​គាត់​បាត់បង់​ជីវិត?

_______

សូម​ទាញ​យក​ប្រយោជន៍​ដោយ​កត់​ទុក​អ្វីដែល​ប្អូន​បាន​រៀន​អំពី . . .

ទស្សនៈ​របស់​ព្រះ​យេហូវ៉ាចំពោះ​អំពើ​អាក្រក់​ជួជាតិ

ក្ដី​មេត្ដា​របស់​ព្រះ​យេហូវ៉ា

ព្រះ​យេហូវ៉ា​ព្រមាន​រាស្ត្រ​របស់​លោក​មុន​លោក​វិនិច្ឆ័យ​ទោស

_______

តើ​មេរៀន​មួយ​ណា​ក្នុង​កំណត់​ហេតុ​នេះ ដែល​មាន​ឥទ្ធិពល​ខ្លាំង​បំផុត​លើ​ប្អូន? ហើយ​ហេតុ​អ្វី?

_______