សាសនាល្អលើកស្ទួយក្ដីស្រឡាញ់រវាងអ្នករួមជំនឿហើយចំពោះអ្នកឯទៀត
សាសនាល្អលើកស្ទួយក្ដីស្រឡាញ់រវាងអ្នករួមជំនឿហើយចំពោះអ្នកឯទៀត
«អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ នោះមិនស្គាល់ព្រះវិញ ពីព្រោះព្រះទ្រង់ជាសេចក្ដីស្រឡាញ់»។ (យ៉ូហានទី១ ៤:៨, សមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ) បើដូច្នេះ សាសនាល្អគួរលើកស្ទួយក្ដីស្រឡាញ់រវាងអ្នករួមជំនឿ ហើយចំពោះអ្នកឯទៀតដែរ។
សាសនាជាច្រើនធ្វើកិច្ចការដែលល្អប្រពៃដូចជាថែទាំអ្នកជំងឺ ជនចាស់ជរា និងអ្នកក្រីក្រ។ ពួកគេលើកទឹកចិត្តសមាជិកឲ្យអនុវត្តតាមឱវាទរបស់សាវ័កយ៉ូហាន ដែលបានសរសេរថា៖ «ប្រសិនបើនរណាម្នាក់មានសម្បត្ដិលោកីយ៍ ហើយឃើញបងប្អូនរបស់ខ្លួនខ្វះខាត តែបែរជាមិនអាណិតអាសូរគេទេនោះ ធ្វើដូចម្ដេចនឹងអោយសេចក្ដីស្រឡាញ់របស់ព្រះជាម្ចាស់ស្ថិតនៅក្នុងខ្លួនអ្នកនោះកើត! កូនចៅអើយ! យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬពាក្យសំដីប៉ុណ្ណោះទេ គឺត្រូវស្រយ៉ូហានទី១ ៣:១៧, ១៨, ព្រះគម្ពីរភាសាខ្មែរសម្រាយ
ឡាញ់តាមអំពើដែលយើងប្រព្រឹត្ត និងតាមសេចក្ដីពិតវិញ»។—ប៉ុន្តែ ចុះយ៉ាងណាពេលមានសង្គ្រាម? តើយើងត្រូវធ្វើតាមបង្គាប់របស់ព្រះដែលថាឲ្យយើង«ស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង»ពេលមានសន្ដិភាព តែមិនចាំបាច់ធ្វើតាមទេពេលអ្នកនយោបាយឬស្តេចសម្រេចចិត្តធ្វើសឹកសង្គ្រាមនឹងប្រទេសជិតខាងនោះ?—ម៉ាថាយ ២២:៣៩, សមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ
លោកយេស៊ូបានមានប្រសាសន៍ថា៖ «បើអ្នកស្រឡាញ់គ្នាទៅវិញទៅមក មនុស្សទាំងអស់មុខជាដឹងថា អ្នករាល់គ្នាពិតជាសិស្សរបស់ខ្ញុំមែន»។ (យ៉ូហាន ១៣:៣៥,ព្រះគម្ពីរដ៏វិសុទ្ធជាភាសាខ្មែរបច្ចុប្បន្ន) កាលដែលលោកអ្នកឆ្លើយសំណួរខាងក្រោមនេះ សូមសួរខ្លួនឯងថា ‹តើសមាជិកនៃសាសនានោះបង្ហាញក្ដីស្រឡាញ់ចំពោះមនុស្សទាំងអស់នៅគ្រប់ពេលវេលា មិនគ្រាន់តែដោយពាក្យសម្ដីប៉ុណ្ណោះ តែដោយការប្រព្រឹត្តដែរឬទេ?›។
រឿង: សង្គ្រាម។
គម្ពីរបង្រៀនថា: លោកយេស៊ូបានបង្គាប់អ្នកកាន់តាមរបស់លោកថា៖ «ត្រូវស្រឡាញ់ពួកខ្មាំងសត្រូវ . . . ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា»។—ម៉ាថាយ ៥:៤៤, សមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ
ពេលពួកទាហានមកចាប់លោកយេស៊ូ សាវ័កពេត្រុសបានដកដាវដើម្បីការពារលោក។ ប៉ុន្តែ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ស៊កដាវអ្នកទៅក្នុងស្រោមវិញទៅ ដ្បិតអស់អ្នកដែលប្រើដាវ នឹងត្រូវស្លាប់ដោយមុខដាវជាមិនខាន»។—ម៉ាថាយ ២៦:៥២, ព្រះគម្ពីរដ៏វិសុទ្ធជាភាសាខ្មែរបច្ចុប្បន្ន
សាវ័កយ៉ូហានបានសរសេរថា៖ «គឺយ៉ាងនោះហើយ ដែលនឹងសំគាល់ថាជាពួកកូនព្រះ ឬពួកកូនអារក្សទៅបាន ឯអ្នកណាដែលមិនប្រព្រឹត្តសេចក្ដីសុចរិត ហើយមិនស្រឡាញ់ដល់បងប្អូន នោះមិនមែនមកពីព្រះទេ។ ដ្បិតនេះឯងជាសេចក្ដី ដែលអ្នករាល់គ្នាបានឮពីដើមរៀងមក គឺថា ត្រូវឲ្យយើងស្រឡាញ់គ្នាទៅវិញទៅមក មិនមែនដូចជាកាអ៊ីន ដែលកើតពីមេកំណាចមក ហើយបានសំឡាប់ប្អូនខ្លួននោះឡើយ»។—យ៉ូហានទី១ ៣:១០-១២, សមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ
សំណួរ: តើសាសនានោះលើកទឹកចិត្តសមាជិកឲ្យចូលធ្វើសឹកសង្គ្រាមទេ?
រឿង: នយោបាយ។
គម្ពីរបង្រៀនថា: ពេលមនុស្សខ្លះបានឃើញថា លោកយេស៊ូមានសមត្ថភាពធ្វើអព្ភូតហេតុ ពួកគេចង់ឲ្យលោកចូលរួមក្នុងរឿងនយោបាយ។ តែតើលោកបានធ្វើអ្វី? «ព្រះយេស៊ូជ្រាបថាគេបំរុងនឹងចាប់ព្រះអង្គយកទៅតែងតាំងជាស្តេច ដូច្នេះព្រះអង្គក៏យាងចាកចេញពីគេ ឡើងទៅលើភ្នំសាជាថ្មី តែមួយព្រះអង្គឯង»។—យ៉ូហាន ៦:១៥, ខ.ស.
ពេលគេបានចាប់លោកយេស៊ូហើយចោទប្រកាន់មិនពិតថា លោកជាអ្នកដែលធ្វើឲ្យមនុស្សប្រឆាំងរដ្ឋាភិបាល នោះលោកតបឆ្លើយថា៖ «រាជ្យរបស់ខ្ញុំមិនមែននៅក្នុងលោកនេះទេ។ ប្រសិនបើរាជ្យរបស់ខ្ញុំនៅក្នុងលោកនេះមែន ពួកបំរើរបស់ខ្ញុំមុខជានាំគ្នាតយុទ្ធ មិនអោយគេបញ្ជូនខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់សាសន៍យូដាបានឡើយ។ ប៉ុន្តែ រាជ្យរបស់ខ្ញុំមិនមែននៅលោកនេះទេ»។—យ៉ូហាន ១៨:៣៦, ព្រះគម្ពីរដ៏វិសុទ្ធជាភាសាខ្មែរបច្ចុប្បន្ន
ពេលលោកយេស៊ូអធិដ្ឋានទៅព្រះអំពីអ្នកកាន់តាមរបស់លោក នោះលោកយេស៊ូមានប្រសាសន៍ថា៖ «ខ្ញុំបានឲ្យបណ្ដាំរបស់លោកដល់ពួកគាត់ ប៉ុន្តែពិភពលោកបានស្អប់ពួកគាត់ ពីព្រោះពួកគាត់មិនរួមយ៉ូហាន ១៧:១៤
ចំណែកក្នុងពិភពលោកទេ ដូចខ្ញុំក៏មិនរួមចំណែកក្នុងពិភពលោកដែរ»។—សំណួរ: តើសាសនានោះធ្វើតាមគំរូរបស់លោកយេស៊ូ ហើយមិនចូលប្រឡូកក្នុងរឿងនយោបាយ ទោះជានេះធ្វើឲ្យអ្នកនយោបាយស្អប់ពួកគេទេ?
រឿង: រើសអើង។
គម្ពីរបង្រៀនថា: ពេលមនុស្សដំបូងជាជនជាតិដទៃដែលមិនទាន់កាត់ចុងស្បែកបានក្លាយទៅជាគ្រិស្តសាសនិក នោះសាវ័កពេត្រុសចែងថា៖ «ព្រះមិនរើសមុខអ្នកណាទេ។ គឺនៅក្នុងគ្រប់ទាំងសាសន៍ អស់អ្នកណាដែលកោតខ្លាចដល់ទ្រង់ ព្រមទាំងប្រព្រឹត្តសេចក្ដីសុចរិត នោះគាប់ដល់ព្រះហឫទ័យទ្រង់ដែរ»។—កិច្ចការ[សកម្មភាព] ១០:៣៤, ៣៥, សមាគមខ្មែរនៃព្រះគម្ពីរបរិសុទ្ធ
យ៉ាកុបបានសរសេរជូនពួកគ្រិស្តសាសនិកនៅសតវត្សរ៍ទី១ថា៖ «បងប្អូនអើយ! បងប្អូនមានជំនឿលើព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់ប្រកបដោយសិរីរុងរឿងរបស់យើងហើយ ដូច្នេះសូមកុំប្រកាន់វណ្ណៈអោយសោះ។ ពេលបងប្អូនរួមប្រជុំគ្នា ឧបមាថា ម្នាក់ចូលមក មានពាក់ចិញ្ចៀនមាស និងមានសម្លៀកបំពាក់ភ្លឺផ្លេក ហើយម្នាក់ទៀតជាអ្នកក្រ ស្លៀកពាក់រហែករយ៉ីរយ៉ៃចូលមកដែរ។ ប្រសិនបើបងប្អូន រាក់ទាក់ទទួលអ្នកស្លៀកពាក់ភ្លឺផ្លេកនោះ ទាំងពោលថា ‹សូមលោកអញ្ជើញមកអង្គុយនៅកន្លែងកិត្ដិយសឯណេះ!› ហើយពោលទៅកាន់អ្នកក្រថា ‹ទៅឈរនៅកៀននោះទៅ!› ឬថា ‹មកអង្គុយនៅក្រោមកន្លែងខ្ញុំដាក់ជើងឯណេះ!›។ តើមិនបានសេចក្ដីថា បងប្អូនរាប់រកមនុស្សក្នុងចំណោមបងប្អូនដោយរើសមុខ ហើយបងប្អូនវិនិច្ឆ័យគេដោយគំនិតអាក្រក់ទេឬ?»។—យ៉ាកុប ២:១-៤, ខ.ស.
សំណួរ: តើសាសនានោះបង្រៀនថា តាមទស្សនៈរបស់ព្រះមនុស្សស្មើភាពគ្នា ហើយសមាជិកមិនគួររើសអើងដោយសារជនជាតិឬឋានៈទេ?
[ឃ្លាអក្សរធំនៅទំព័រ៧]
តើសាសនានោះបង្រៀនសមាជិកឲ្យបំបាត់ភាពរើសអើងទេ ដែលធ្វើឲ្យមនុស្សបែកបាក់គ្នា ដូចជាភាពរើសអើងខាងជនជាតិ ឋានៈ និងរឿងនយោបាយ?