ជំនឿមិនពិតទី១: ក្រោយមនុស្សស្លាប់ នៅមានព្រលឹងវិញ្ញាណបន្ដរស់
ជំនឿមិនពិតទី១: ក្រោយមនុស្សស្លាប់ នៅមានព្រលឹងវិញ្ញាណបន្តរស់
តើអ្វីជាប្រភពដើមនៃជំនឿមិនពិតនោះ? សៀវភៅមួយបញ្ជាក់ថា ពួកទស្សនវិទូគ្រិស្តសាសនិកនៅសម័យដើមបានយកគំនិតរបស់ជនជាតិក្រិចដែលថា នៅពេលមនុស្សចាប់ផ្ដើមកកើត មានអ្វីមួយអមតៈដែលត្រូវបញ្ចូលក្នុងរូបកាយ (The New Encyclopædia Britannica (1988), Volume 11, page 25)។
តើគម្ពីរបង្រៀនយ៉ាងណា? «គេ . . . ត្រឡប់ទៅជាដីវិញ នៅថ្ងៃនោះឯង អស់ទាំងគំនិតរបស់គេក៏សូន្យបាត់ទៅ»។—ទំនុកតម្កើង ១៤៦:៤
ក្រោយមនុស្សស្លាប់ តើនៅមានព្រលឹងវិញ្ញាណបន្តរស់ឬទេ? គម្ពីរបញ្ជាក់ថាព្រះបានដាក់បញ្ចូលថាមពលដែលធ្វើឲ្យរូបកាយមនុស្សនិងសត្វមានជីវិត។ ថាមពលនោះត្រូវបានទ្រទ្រង់ដោយការដកដង្ហើម។ ប៉ុន្តែ ទាំងមនុស្សទាំងសត្វ កាលណាឈប់ដកដង្ហើម ហើយមិនអាចទ្រទ្រង់ថាមពលជីវិតដែលមកពីព្រះបានតទៅទៀត នោះគេក៏ស្លាប់។ ក្រោយពីនោះគេមិនដឹងអ្វីទៀតឡើយ។—លោកុប្បត្តិ ៣:១៩; សាស្ដា ៣:១៩-២១; ៩:៥
ចាប់ពីដំបូង ជំនឿថាមនុស្សមានព្រលឹងវិញ្ញាណបន្តរស់ក្រោយគេស្លាប់ នោះនាំឲ្យឆ្ងល់ថា: ក្រោយមនុស្សស្លាប់ តើព្រលឹងវិញ្ញាណទៅណា? កាលណាមនុស្សអាក្រក់ស្លាប់ តើអ្វីកើតឡើងដល់ពួកគេ? ពេលមនុស្សដែលអះអាងថាខ្លួនជាគ្រិស្តសាសនិក បានយកជំនឿថាមានព្រលឹងវិញ្ញាណបន្តរស់ក្រោយគេស្លាប់ នោះបាននាំឲ្យពួកគេមានជំនឿមិនពិតមួយទៀត គឺសេចក្ដីបង្រៀនអំពីស្ថាននរក។
សូមអានបទគម្ពីរ: អេសេគាល ១៨:២០; កូរិនថូសទី១ ១៥:៤៥
ការពិត:
ពេលមនុស្សស្លាប់ គេក៏សូន្យបាត់ទៅ