ជម្រកសុខសាន្ត
ថតចម្លង៖
១. ជួនកាលចិត្តខ្ញុំវិលវល់
រសាត់ដូចចកគ្មានទីដៅ
ទុក្ខលំបាកក្នុងជីវិត
ធ្វើឲ្យខ្ញុំលែងគិតពីសេចក្ដីពិត
តែព្រះមិនទុកខ្ញុំឲ្យលិចលង់
ព្រះយេហូវ៉ាតែងតែជួយស្រោចស្រង់
(បន្ទរ)
លោកស្វែងរក ហើយឱបខ្ញុំជាប់ដើមទ្រូង
លោកលើកខ្ញុំ ចេញផុតពីក្នុងភក់ជ្រាំ
លោកនាំខ្ញុំមករកជម្រកនៅក្នុងក្រុមគ្រួសារលោក
ខ្ញុំលែងឯកាចិន្ដា ខ្ញុំសុខសាន្ត។
២. គ្មានកន្លែងណាដូចនេះ
គឺជាទីបាំងរួចពីខ្យល់
ខ្ញុំអាចធូរស្រាលចិត្តកាយ
មានមិត្តដែលផ្ដល់កម្លាំងចិត្តឲ្យអ្នកសប្បាយ
ដូច្នេះពេលអ្នកដឹងថាខ្លួនឯកា
សូមអ្នកអធិដ្ឋានដល់ព្រះយេហូវ៉ា។
(បន្ទរ)
លោកស្វែងរក នាំអ្នកមករកលោកវិញ
រំលឹកអ្នកអំណរមកពីបម្រើលោក
លោកនាំអ្នកមករកជម្រកនៅក្នុងក្រុមគ្រួសារលោក
អ្នកលែងឯកាចិន្ដា អ្នកសុខសាន្ត។
(បន្ថែម)
យើងត្រេកអរច្រៀងថា៖
«យើងសែនសប្បាយអ្នកមកវិញ!»
យើងជាក្រុមគ្រួសារ
ហើយយើងជាបងប្អូនរបស់អ្នក
សូមស្វាគមន៍!
យើងសុខសាន្ត។
(បន្ទរ)
លោកស្វែងរក ហើយឱបអ្នកជាប់ដើមទ្រូង
លោកលើកអ្នក ចេញផុតពីក្នុងភក់ជ្រាំ
លោកនាំអ្នកមករកជម្រក
អ្នកលែងឯកាចិន្ដា
អ្នកសុខសាន្ត៕