យើងរួមតែមួយនឹងព្រះយេហូវ៉ា
ថតចម្លង:
១. នៅជុំវិញពិភពលោក មានបញ្ហា។
មនុស្សនៅគ្រប់កន្លែងតែង បែកបាក់ប្រេះឆា
គេខំប្រឹងរកវិធី កែប្រែលោកា
ប៉ុន្តែយើងជា រាស្ត្រព្រះ យើងទុកចិត្តយេហូវ៉ា
(បន្ទរទី១)
យើងត្រូវធ្វើតាមលោកមានវាចា
ហើយមិនរួមចំណែកនឹងលោកា
(បន្ទរ)
ស្រឡាញ់ ដោយកាយវាចាចិន្ដា
កាលផ្សព្វផ្សាយនៅទូទាំងលោកា
ស្រឡាញ់ បងប្អូនយើងគ្រប់កាយា
ទោះពិភពលោកមិនរាប់រក
យើងតែមួយនឹងយេហូវ៉ា
២. យើងជាគ្រួសារតែមួយ ទោះសាសន៍ទីទៃ
ក្នុងចំណោមរាស្ត្រព្រះយើង បានមិត្តភក្ដី
មានទុក្ខកង្វល់ពិតមែន នាំព្រួយចិន្ដា
តែយើងមានសង្ឃឹមពិត ឧទ្យានជិតដល់ហើយ
(បន្ទរទី១)
យើងត្រូវធ្វើតាមលោកមានវាចា
ហើយមិនរួមចំណែកនឹងលោកា
(បន្ទរ)
ស្រឡាញ់ ដោយកាយវាចាចិន្ដា
កាលផ្សព្វផ្សាយនៅទូទាំងលោកា
ស្រឡាញ់ បងប្អូនយើងគ្រប់កាយា
ទោះពិភពលោកមិនរាប់រក
យើងតែមួយនឹងយេហូវ៉ា
យើងតែមួយ
(បន្ទរទី១)
យើងនឹងស៊ូទ្រាំ ស្មោះត្រង់ឥតរេ
មិនរួមចំណែកពិភពលោកទេ
(បន្ទរ)
ស្រឡាញ់ ដោយកាយវាចាចិន្ដា
កាលផ្សព្វផ្សាយនៅទូទាំងលោកា
ស្រឡាញ់ បងប្អូនយើងគ្រប់កាយា
ទោះពិភពលោកមិនរាប់រក
យើងនឹងនៅតែ...
(បន្ទរ)
ស្រឡាញ់ ដោយកាយវាចាចិន្ដា
កាលផ្សព្វផ្សាយនៅទូទាំងលោកា
ស្រឡាញ់ បងប្អូនយើងគ្រប់កាយា
ទោះពិភពលោកមិនរាប់រក
យើងតែមួយនឹងយេហូវ៉ា