ជិតណាស់ហើយ
ថតចម្លង:
១. ឮចម្រៀងបក្សីនិងបក្សា
មើលពពករសាត់ទៅឆ្ងាយ
ក្រោមមេឃស្រឡះថ្ងៃរះភ្លឺថ្លា
ដើរតាមជើងភ្នំមើលព្រឹក្សាទាំងឡាយ
បានជួបជុំអ្នកដែលស្រឡាញ់
នឹកអស្ចារ្យហេតុដែលកើតមាន
ជាជីវិតក្នុងសួនឧទ្យាន
មិនយូរគឺនៅជិតណាស់ហើយ
២. មានគេសង់ផ្ទះលើកំពូលភ្នំ
គេជួបជុំក្បែរមាត់ទឹកដែរ
ឮសំឡេងទឹកហូរពីទន្លេ
កាលហូរទៅនាំឲ្យរហាត់វិលប្រែ
មើលវាលស្រែក្រហមទុំស្រេច
ល្មមឲ្យច្រូតកាត់ប្រមូលផល
ទីបញ្ចប់គឺជិតមកដល់
មិនយូរទេ គឺជិតណាស់ហើយ
(បន្ថែម)
យើងចង់ផ្សព្វផ្សាយ ប្រាប់មិត្តទាំងឡាយ
អំពីក្ដីសង្ឃឹមរបស់យើង
គឺរឿងខ្លោចផ្សា លែងមានហើយណា៎
ពិភពលោកថ្មី ជីវិតស្រស់ថ្លា
៣. ឮតែសំឡេងត្រេកអរសប្បាយ
មានទាំងក្លិនស្មៅកាត់ខ្ចីៗ
មានមនុស្សស្នាលស្និទ្ធនៅជុំជិត
កាលដែលចូល ថ្ងៃសប្បាយរីករាយថ្មី
រួចយើងអរគុណព្រះយេហូវ៉ា
ព្រោះក្ដីស្រឡាញ់ធំពេកពន់
និងពរដែលមានច្រើនលើសលន់
មិនយូរទេ គឺជិតណាស់ហើយ
(បន្ថែម)
ទិវារាត្រីខ្ញុំនឹងស្រដី
«ឃើញអ្នកញញឹម ខ្ញុំសប្បាយក្រៃ!»
ធ្លាប់តែស្រមៃ គិតថាមានថ្ងៃ
នឹងមានរូបអ្នក ក្នុងរង្វង់ដៃ។
៤. ជីវិតដែលខ្ញុំចង់ឃើញ
នៅមិនយូរគឺជិតបង្កើយ
ពាក្យធានានៃព្រះយេហូវ៉ា
ជាការពិតមិនមែន រឿងប្រឌិតឡើយ
ពេលគិតអំពីពរក្នុងឧទ្យាន
នាំឲ្យមានជំហរមាំរឹង
គឺជាគ្រាដែលខ្ញុំទន្ទឹង
មិនយូរទេ គឺជិតមកដល់ហើយ។