ព្រះយេហូវ៉ានៅជាមួយខ្ញុំ
ថតចម្លង៖
១. ព្រឹកឡើងខ្ញុំភ្ញាក់ពីដំណេក រៀបចំប្រាណ
ចាកចេញដំណើរទៅក្រៅ ក្រោយពីអធិដ្ឋាន
គេហាមមិនឲ្យផ្សាយ តែខ្ញុំមិនស្ដាប់តាម
ស្ដាប់ព្រះអ្នកគ្រប់គ្រង ជាជាងបម្រាម
(បន្ទរ)
ដូចនៅឯវាល ខ្យល់ត្រសៀកបក់ផាយផាត់ ខ្ញុំសុខសាន្តចិន្ដា
ព្រះយេហូវ៉ានៅជាមួយ ខ្ញុំមិនខ្លាចឡើយណា៎!
ព្រះយេហូវ៉ានៅជាមួយ ខ្ញុំមិនខ្លាចឡើយណា៎!
២. ពេលត្រឡប់មកលំនៅ ហើយនឹកគិតឡើងវិញ
បុរសដែលនៅជិតខ្ញុំរ៉ាយរ៉ាប់ទុក្ខម្នេញ
ខ្ញុំអធិដ្ឋានឲ្យជួបម្ដងទៀតបានឆាប់
គាត់នឹងសប្បាយ បើបានស្គាល់សេចក្ដីពិត។
(បន្ទរ)
ដូចនៅឯវាល ខ្យល់ត្រសៀកបក់ផាយផាត់ ខ្ញុំសុខសាន្តចិន្ដា
ព្រះយេហូវ៉ានៅជាមួយ ខ្ញុំមិនខ្លាចឡើយណា៎!
ព្រះយេហូវ៉ានៅជាមួយ ខ្ញុំមិនខ្លាចឡើយណា៎!
(បន្ថែម)
ដូចអណ្ដាតភ្លើងក្នុងចិត្ត ដែលឆេះឆាបជានិច្ច
បណ្ដាំព្រះខ្ញុំផ្សាយ មិនចង់រត់គេច
នាមលោកក៏ចង់ ប្រាប់ឲ្យគេបានដឹង
ហើយខ្ញុំនឹងព្យាយាមរហូតដល់ទីបញ្ចប់
ព្រោះថាបងប្អូនយើងកំពុងតស៊ូដែរ
ខ្ញុំពង្រឹងជំនឿ ឲ្យរឹងមាំឡើង
ទុកចិត្តយេហូវ៉ា ច្រៀងសរសើរយ៉ា
មិនយូរទៀត លោកនឹងគ្រប់គ្រងលោកា។
៣. កាលដែលខ្ញុំដាក់ក្បាលគេង កើយលើដំណេក
អរគុណយេហូវ៉ា រួចបិទភ្លើងចូលដេក
ខ្ញុំមិនដឹងថាអ្វីនឹង កើតឡើងថ្ងៃស្អែក
តែខ្ញុំនឹងមិនតយុទ្ធ តតាំងតែឯង។
(បន្ទរ)
ដូចនៅឯវាល ខ្យល់ត្រសៀកបក់ផាយផាត់ ខ្ញុំសុខសាន្តចិន្ដា
ព្រះយេហូវ៉ានៅជាមួយ ខ្ញុំមិនខ្លាចឡើយណា៎!
ព្រះយេហូវ៉ានៅជាមួយ ខ្ញុំមិនខ្លាចឡើយណា៎!