តើថ្ងៃមុខពិភពលោកនឹងទៅជាយ៉ាងណា?
តើស្ថានភាពពិភពលោកនឹង . . .
-
នៅតែដដែល?
-
កាន់តែអាក្រក់ទៅ?
-
ល្អប្រសើរឡើងវិញ?
គម្ពីររៀបរាប់ថា៖
‹ព្រះនឹងជូតអស់ទាំងទឹកភ្នែកចេញពីភ្នែករបស់ពួកគេ ហើយសេចក្ដីស្លាប់នឹងលែងមានទៀត ទុក្ខព្រួយ ការស្រែកយំ និងការឈឺចាប់ ក៏នឹងលែងមានទៀតដែរ។ អ្វីៗដែលធ្លាប់កើតឡើងពីមុន នោះបានកន្លងបាត់អស់ហើយ›។—ការបើកបង្ហាញ ២១:៣, ៤, សេចក្ដីបកប្រែពិភពលោកថ្មី
នោះអាចជួយលោកអ្នកដូចជា
មានការងារដែលគាប់ចិត្តនិងមានប្រយោជន៍។—អេសាយ ៦៥:២១-២៣
លែងមានជំងឺឬទុក្ខវេទនាទៀត។—អេសាយ ២៥:៨; ៣៣:២៤
សប្បាយរីករាយ ហើយរស់រហូតជាមួយក្រុមគ្រួសារនិងមិត្តភក្ដិ។—ចម្រៀងសរសើរព្រះ ៣៧:១១, ២៩
តើយើងអាចជឿអ្វីដែលគម្ពីររៀបរាប់ទេ?
យើងអាចជឿបាន យ៉ាងហោចណាស់មានមូលហេតុពីរយ៉ាង៖
-
ព្រះអាចសម្រេចសេចក្ដីសន្យា។ គម្ពីរប្រាប់ថាមានតែព្រះយេហូវ៉ាប៉ុណ្ណោះជាព្រះដែលមាន«ឫទ្ធានុភាពខ្លាំងក្លាបំផុត» ព្រោះឫទ្ធានុភាពរបស់លោកគ្មានកម្រិត។ (ការបើកបង្ហាញ ១៥:៣) ដូច្នេះ លោកមានសមត្ថភាពពេញលេញធ្វើតាមសេចក្ដីសន្យាដែលថា លោកនឹងផ្លាស់ប្ដូរស្ថានភាពពិភពលោកឲ្យល្អប្រសើរឡើង។ ដូចគម្ពីរចែងថា៖ «ព្រះអាចសម្រេចគ្រប់ការទាំងអស់បាន»។—ម៉ាថាយ ១៩:២៦
-
ព្រះមានបំណងប្រាថ្នាសម្រេចសេចក្ដីសន្យា។ ជាឧទាហរណ៍ ព្រះយេហូវ៉ាមានបំណងប្រាថ្នាយ៉ាងខ្លាំងដើម្បីប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។—យ៉ូប ១៤:១៤, ១៥
គម្ពីរក៏បង្ហាញដែរថា លោកយេស៊ូដែលជាបុត្ររបស់ព្រះបានធ្វើឲ្យមនុស្សឈឺជាសះស្បើយ។ លោកធ្វើដូច្នេះ ដោយសារលោកចង់ជួយពួកគេ។ (ម៉ាកុស ១:៤០, ៤១) លោកយេស៊ូបានបង្ហាញគុណសម្បត្តិដូចបិតាលោកយ៉ាងល្អឥតខ្ចោះ ដោយចង់ជួយអស់អ្នកដែលមានសេចក្ដីត្រូវការ។—យ៉ូហាន ១៤:៩
ហេតុនេះ យើងអាចជឿបានថា ព្រះយេហូវ៉ានិងលោកយេស៊ូពិតជាចង់ជួយយើងឲ្យមានអនាគតដ៏សប្បាយមែន!—ចម្រៀងសរសើរព្រះ ៧២:១២-១៤; ១៤៥:១៦; ពេត្រុសទី២ ៣:៩
សូមគិតអំពីសំណួរនេះ
តើព្រះនឹងធ្វើឲ្យស្ថានភាពពិភពលោកល្អប្រសើរជាងយ៉ាងដូចម្ដេច?
គម្ពីរមានចម្លើយចំពោះសំណួរនោះនៅម៉ាថាយ ៦:៩, ១០ និងដានីយ៉ែល ២:៤៤។