លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ

ការប្រព្រឹត្តអាក្រក់

ការប្រព្រឹត្តអាក្រក់

តើ​គ្រិស្ត​សាសនិក​គួរ​ជៀស​វាង​ការ​ប្រព្រឹត្ត​អាក្រក់​អ្វី​ខ្លះ?

ពាក្យ​ប្រមាថ​មើល​ងាយ

ម៉ាថ. ៥:២២; ១កូ. ៦:៩, ១០; អេភ. ៤:៣១

សូម​មើល​ដែរ ដច. ២២:២៨; អទ. ១០:២០; យូ. ៨

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២សាំ. ១៦:៥​-​៨; ១បស. ២:៨, ៩, ៤៤, ៤៦—ស៊ីមម៉ាយ​បាន​ជេរ​ប្រមាថ​ស្ដេច​ដែល​ព្រះ​យេហូវ៉ា​បាន​តែង​តាំង។ ដូច្នេះ គាត់​បាន​ជួប​លទ្ធផល​ដ៏​ខ្លោច​ផ្សា

ការ​ទទួល​ឬ​ជូន​សំណូក

ដច. ២៣:៨; ចសព. ២៦:៩, ១០; សុភ. ១៧:២៣

សូម​មើល​ដែរ បច. ១០:១៧; ១៦:១៩; ចសព. ១៥:១,

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ៨:១​-​៥—កូន​ៗ​របស់​អ្នក​ប្រកាស​ទំនាយ​សាំយូអែល​មិន​បាន​ធ្វើ​តាម​គំរូ​ឪពុក​ខ្លួន​ទេ ពួក​គេ​ទទួល​សំណូក​និង​វិនិច្ឆ័យ​ក្ដី​ដោយ​អយុត្តិធម៌

    • នេហ. ៦:១០​-​១៣—ពួក​សត្រូវ​របស់​រាស្ត្រ​ព្រះ​យេហូវ៉ា​បាន​បង់​ប្រាក់​ឲ្យ​អ្នក​ប្រកាស​ទំនាយ​មិន​ពិត​ឈ្មោះ​សិមម៉ាយ៉ា ដើម្បី​ឲ្យ​គាត់​បំភ័យ​អភិបាល​នេហេមា និង​ដើម្បី​រា​រាំង​កិច្ច​ការ​របស់​ព្រះ​យេហូវ៉ា​កុំ​ឲ្យ​ជឿន​ទៅ​មុខ

អំណួត

សូម​មើល ​«​អួតអាង​»​

ការ​ប្រព្រឹត្ត​ដោយ​ឥត​កោត​ក្រែង ភាព​មិន​ស្អាត​បរិសុទ្ធ អំពើ​ប្រាស​ចាក​សីលធម៌​ខាង​ផ្លូវ​ភេទ និង​អំពើ​ផិត​ក្បត់

ការ​ប្រកួត​ប្រជែង និង​ការ​ច្រណែន​ឈ្នានីស

អទ. ៤:៤; កាឡ. ៥:២៦

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ម៉ាក. ៩:៣៣​-​៣៧; ១០:៣៥​-​៤៥—លោក​យេស៊ូ​បាន​កែ​តម្រង់​ពួក​សាវ័ក​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​សារ​ពួក​គាត់​ឈ្លោះ​ប្រកែក​គ្នា​អំពី​អ្នក​ណា​សំខាន់​ជាង​គេ

    • ៣​យ៉ូន. ៩, ១០—ឌីអូត្រែប​ចូល​ចិត្ត​«​ធ្វើ​ជា​អ្នក​ធំ​ជាង​គេ​»​ក្នុង​ក្រុម​ជំនុំ

បង្កើត​ឲ្យ​មាន​ការ​បែក​បាក់​គ្នា និង​ការ​លើក​ស្ទួយ​ឲ្យ​មាន​និកាយ

ការ​ផឹក​ស្រា​ស្រវឹង និង​ការ​ផឹក​ស្រា​ហួស​ប្រមាណ

សុភ. ២០:១; ២៣:២០, ២៩​-​៣៥; ១កូ. ៥:១១; ៦:៩, ១០

សូម​មើល​ដែរ អេភ. ៥:១៨; ១ធី. ៣:៨; ទីត. ២:៣; ១ពេ. ៤:៣

សូម​មើល​ដែរ ​«​ពិសា​ស្រា​»​

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ៩:២០​-​២៥—ណូអេ​ស្រវឹង​ស្រា ជា​ហេតុ​នាំ​ឲ្យ​ហាំ​និង​កាណាន​ជា​កូន​ប្រុស​ធ្វើ​ខុស​យ៉ាង​ធ្ងន់​ធ្ងរ

    • ដាន. ៥:១​-​៦, ៣០—ពេល​ស្ដេច​បេលសាសារ​ស្រវឹង​ស្រា គាត់​ចាប់​ផ្ដើម​ប្រមាថ​ព្រះ​យេហូវ៉ា។ នេះ​នាំ​ឲ្យ​គាត់​និង​រាជាណាចក្រ​របស់​គាត់​ជួប​អន្តរាយ

ការ​គំរាម​យក​ប្រាក់

ចសព. ៦២:១០; ១កូ. ៥:១០, ១១; ៦:៩, ១០

សូម​មើល​ដែរ សុភ. ១:១៩; ១៥:២៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • យេ. ២២:១១​-​១៧—ព្រះ​យេហូវ៉ា​ដាក់​ទោស​ស្ដេច​សាលូម (​ឬ​យេហូអាហាស​) ព្រោះ​គាត់​បាន​គំរាម​យក​ទ្រព្យ និង​ធ្វើ​អំពើ​ខុស​ឆ្គង​ធ្ងន់​ធ្ងរ​ជា​ច្រើន​ទៀត

    • លូក. ១៩:២,—សាខេ​ដែល​ជា​ប្រធាន​ពួក​អ្នក​យក​ពន្ធ​បាន​គំរាម​យក​ប្រាក់​ពី​អ្នក​ឯ​ទៀត។ ប៉ុន្តែ គាត់​បាន​ប្រែ​ចិត្ត ហើយ​សន្យា​ផ្ដល់​សំណង​ដល់​អស់​អ្នក​ដែល​គាត់​ធ្លាប់​បោក​បញ្ឆោត

    • សកម្ម. ២៤:២៦, ២៧—សាវ័ក​ប៉ូល​មិន​បាន​ផ្ដល់​សំណូក​ដល់​អភិបាល​ភេលីច តាម​ដែល​ភេលីច​សង្ឃឹម​ទុក​នោះ​ទេ

ពោល​ពាក្យ​បញ្ជោរ

យ៉ូប ៣២:២១, ២២; ចសព. ៥:៩; ១២:២, ៣; សុភ. ២៦:២៤​-​២៨; ២៩:៥

សូម​មើល​ដែរ សុភ. ២៨:២៣; ១ថែ. ២:៣​-​៦

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • លូក. ១៨:១៨, ១៩—លោក​យេស៊ូ​មិន​ព្រម​ទទួល​យក​ពាក្យ​បញ្ជោរ​របស់​គេ​ទេ

    • សកម្ម. ១២:២១​-​២៣—ស្ដេច​ហេរ៉ូឌ​អាគ្រីប៉ា​បណ្ដោយ​ឲ្យ​បណ្ដា​ជន​ហៅ​គាត់​ថា​ព្រះ។ ដូច្នេះ គាត់​បាន​ស្លាប់ ដោយ​សារ​កំហុស​ឆ្គង​របស់​គាត់

ល្មោភ​ស៊ី

ការ​និយាយ​ដើម​គេ និង​ការ​ជ្រៀត​ជ្រែក​រឿង​អ្នក​ឯ​ទៀត

ការ​គោរព​បូជា​រូប​ព្រះ

សូម​មើល ​«​គោរព​បូជា​រូប​ព្រះ​»​

ការ​កុហក និង​ការ​បោក​បញ្ឆោត

សូម​មើល ​«​កុហក​»​

ការ​កុហក និង​ការ​បង្កាច់​បង្ខូច

សូម​មើល ​«​កុហក​»​

ឈាម

ដក. ៩:៤; បច. ១២:១៦, ២៣; សកម្ម. ១៥:២៨, ២៩

សូម​មើល​ដែរ ចល. ៣:១៧; ៧:២៦

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ១សាំ. ១៤:៣២​-​៣៤—ជន​ជាតិ​អ៊ីស្រាអែល​ធ្វើ​ខុស​ចំពោះ​ព្រះ​យេហូវ៉ា ដោយ​បរិភោគ​សាច់​ដែល​មិន​បាន​បង្ហូរ​ឈាម

ឃាតកម្ម

ដច. ២០:១៣; ម៉ាថ. ១៥:១៩; ១ពេ. ៤:១៥

សូម​មើល​ដែរ ម៉ាថ. ៥:២១, ២២; ម៉ាក. ៧:២១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដក. ៤:៤​-​១៦—ទោះ​ជា​ព្រះ​យេហូវ៉ា​បាន​ជូន​ឱវាទ​ដោយ​សេចក្ដី​ស្រឡាញ់​ដល់​កាអ៊ីន​ក្ដី គាត់​នៅ​តែ​សម្លាប់​អេបិល​ជា​ប្អូន និង​ជា​បុរស​ដ៏​សុចរិត

    • ១បស. ២១:១​-​២៦; ២បស. ៩:២៦—ភាព​លោភ​លន់​បាន​នាំ​ឲ្យ​ស្ដេច​អាហាប់ និង​មហា​ក្សត្រី​យេសិបិល​រៀប​ផែន​ការ​សម្លាប់​ណាបោត​និង​កូន​ប្រុស​របស់​គាត់

ការ​ត្អូញត្អែរ

១កូ. ១០:១០; ភី. ២:១៤; យូ. ១៦

សូម​មើល​ដែរ ជប. ១១:១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ជប. ១៤:១​-​១១, ២៦​-​៣០—ជន​ជាតិ​អ៊ីស្រាអែល​ត្អូញត្អែរ​ទាស់​នឹង​ម៉ូសេ​និង​អេរ៉ុន តែ​ព្រះ​យេហូវ៉ា​ចាត់​ទុក​ថា​នោះ​ជា​ការ​ត្អូញត្អែរ​ទាស់​នឹង​លោក

    • យ៉ូន. ៦:៤១​-​៦៩—ជនជាតិ​យូដា​ខ្លះ​ត្អូញត្អែរ​ប្រឆាំង​លោក​យេស៊ូ។ ចំណែក​ពួក​អ្នក​កាន់​តាម​ខ្លះ ពួក​គេ​បាន​បោះ​បង់​ចោល​លោក

ពាក្យ​កំប្លែង​អាសអាភាស​ឬ​សម្ដី​ផ្ដេស​ផ្ដាស

រូប​អាសអាភាស

សូម​មើល ​«​រូប​អាសអាភាស​»​

ការ​ឈ្លោះ​ប្រកែក

សូម​មើល ​«​ជម្លោះ​»​

ការ​សើច​ចំអក

សុភ. ១៩:២៩; ២៤:៩

សូម​មើល​ដែរ សុភ. ១៧:៥; ២២:១០; ២ពេ. ៣:៣, ៤

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ២ប្រ. ៣៦:១៥​-​២១—រាស្ត្រ​របស់​ព្រះ​បាន​ត្រូវ​ដាក់​ទោស​យ៉ាង​ធ្ងន់ ដោយ​សារ​ពួក​គេ​បាន​ចំអក​មើល​ងាយ​អ្នក​នាំ​សារ និង​អ្នក​ប្រកាស​ទំនាយ​របស់​លោក

    • យ៉ូប ១២:៤; ១៧:២; ២១:៣; ៣៤:៧—បុរស​ដ៏​សុចរិត​ម្នាក់​ឈ្មោះ​យ៉ូប​បាន​រង​ការ​សើច​ចំអក ក្នុង​អំឡុង​ពេល​ដែល​គាត់​ជួប​ទុក្ខ​វេទនា

ការ​លួច

សូម​មើល ​«​លួច​»​

ទំនាស់​និង​អំពើ​ហិង្សា

ចសព. ១១:៥; សុភ. ៣:៣១; ២៩:២២

សូម​មើល​ដែរ ១ធី. ៣:២, ៣; ទីត. ១:៧

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដច. ២១:២២​-​២៧—ច្បាប់​ម៉ូសេ​ចែង​ថា បើ​អ្នក​ណា​ធ្វើ​ឲ្យ​គេ​របួស​ឬ​ស្លាប់ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស

ការ​គំរាម​កំហែង

អេភ. ៦:៩; ១ពេ. ២:២៣

សូម​មើល​ដែរ ចសព. ១០:៤, ៧; ៧៣:៣,

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • សកម្ម. ៤:១៥​-​២១—ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​បាន​គំរាម​កំហែង​ពួក​អ្នក​កាន់​តាម​លោក​យេស៊ូ ក្នុង​បំណង​បញ្ឈប់​ពួក​គេ​មិន​ឲ្យ​ផ្សព្វ​ផ្សាយ​ទៀត

ការ​ជប់​លៀង​សប្បាយ​ឥត​បើ​គិត

រ៉ូម ១៣:១៣; កាឡ. ៥:១៩, ២១; ១ពេ. ៤:៣

សូម​មើល​ដែរ សុភ. ២០:១; ១កូ. ១០:៣១

  • កំណត់​ហេតុ​គម្ពីរ​ដែល​ទាក់​ទង​៖

    • ដាន. ៥:១​-​៤, ៣០—ក្នុង​«​ពិធី​ភោជនាហារ​ដ៏​ធំ​»​មួយ​របស់​ស្ដេច​បេលសាសារ ស្ដេច​បាន​ពិសា​ស្រា​ហួស​ប្រមាណ និង​បាន​ប្រមាថ​ព្រះ​យេហូវ៉ា។ ជា​លទ្ធផល ស្ដេច​ត្រូវ​គេ​ធ្វើ​ឃាត