កើតទុក្ខ
តើគំរូក្នុងគម្ពីរបង្ហាញយ៉ាងណាថាគឺជាការធម្មតាទេ ដែលយើងកើតទុក្ខពេលអ្នកណាម្នាក់ស្លាប់?
ដក. ២៣:២; ២៤:៦៧; ៣៧:៣៤, ៣៥; ៤២:៣៦; យ៉ូន. ១១:១៩, ៣១, ៣៣-៣៦
សូមមើលដែរ ២សាំ. ១:១៧-២៧; សកម្ម. ៩:៣៦-៣៩
តើអ្វីបង្ហាញថាព្រះយេហូវ៉ាពិតជាចង់សម្រាលទុក្ខដល់អស់អ្នកដែលសោកសង្រេង?
ពេលដឹងការពិតអំពីអ្វីដែលកើតឡើងដល់មនុស្សស្លាប់ តើនេះអាចសម្រាលទុក្ខយើងយ៉ាងដូចម្ដេច?
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
លូក. ២០:៣៧, ៣៨—លោកយេស៊ូពន្យល់ថា ការប្រោសឲ្យរស់ឡើងវិញនឹងកើតឡើងពិតប្រាកដ ព្រោះតាមទស្សនៈរបស់ព្រះយេហូវ៉ា មនុស្សស្លាប់ហាក់ដូចជាកំពុងនៅរស់
-
យ៉ូន. ១១:៥, ៦, ១១-១៤—ក្រោយពីឡាសាមិត្តសម្លាញ់របស់លោកយេស៊ូស្លាប់ លោកបានប្រដូចសេចក្ដីស្លាប់ទៅនឹងការដេកលក់
-
ហេ. ២:១៤, ១៥—សាវ័កប៉ូលពន្យល់ថា យើងមិនចាំបាច់ធ្វើជាខ្ញុំបម្រើ ដោយសារខ្លាចសេចក្ដីស្លាប់នោះទេ
-
ហេតុអ្វីចំពោះព្រះយេហូវ៉ា ថ្ងៃស្លាប់របស់មនុស្សវិសេសជាងថ្ងៃកើត?
តើគម្ពីររៀបរាប់យ៉ាងណាអំពីសេចក្ដីស្លាប់? ហើយតើព្រះនឹងធ្វើអ្វីចំពោះសេចក្ដីស្លាប់?
ហេតុអ្វីយើងអាចប្រាកដថានៅអនាគត មនុស្សស្លាប់នឹងត្រូវប្រោសឲ្យរស់ឡើងវិញ?
អេ. ២៦:១៩; យ៉ូន. ៥:២៨, ២៩; សកម្ម. ២៤:១៥
-
កំណត់ហេតុគម្ពីរដែលទាក់ទង៖
-
ក្នុងគម្ពីរមានការប្រោសមនុស្សស្លាប់៩នាក់ឲ្យរស់ឡើងវិញ គឺ៨នាក់ឲ្យរស់នៅផែនដី និងម្នាក់ឲ្យរស់នៅស្ថានសួគ៌។ កំណត់ហេតុនីមួយៗផ្ដល់ការសម្រាលទុក្ខ និងសេចក្ដីសង្ឃឹមសម្រាប់អនាគតចំពោះអស់អ្នកដែលសោកសង្រេង ដោយសារមនុស្សជាទីស្រឡាញ់ស្លាប់
-
១បស. ១៧:១៧-២៤—នៅក្រុងសេរ៉ាផាតស្រុកស៊ីដូន អ្នកប្រកាសទំនាយអេលីយ៉ាបានប្រោសកូនប្រុសស្ត្រីមេម៉ាយម្នាក់ ឲ្យរស់ឡើងវិញ
-
២បស. ៤:៣២-៣៧—នៅក្រុងស៊ូណែម អ្នកប្រកាសទំនាយអេលីសេបានប្រោសក្មេងប្រុសម្នាក់ ឲ្យរស់ឡើងវិញ ហើយប្រគល់កូននោះឲ្យម្ដាយគាត់
-
២បស. ១៣:២០, ២១—បុរសម្នាក់ដែលទើបនឹងស្លាប់បានរស់ឡើងវិញ ក្រោយពីសពគាត់ប៉ះឆ្អឹងរបស់អ្នកប្រកាសទំនាយអេលីសេ
-
លូក. ៧:១១-១៥—នៅក្រុងណេអ៊ីន លោកយេស៊ូបានជួបមនុស្សមួយក្រុមធំ កំពុងហែសពកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់ ហើយលោកបានប្រោសបុរសនោះ ឲ្យរស់ឡើងវិញ
-
លូក. ៨:៤១, ៤២, ៤៩-៥៦—លោកយេស៊ូប្រោសកូនស្រីរបស់យ៉ែរ៉ូស ដែលជាអ្នកទទួលខុសត្រូវសាលាប្រជុំ ឲ្យរស់ឡើងវិញ
-
យ៉ូន. ១១:៣៨-៤៤—លោកយេស៊ូប្រោសឡាសាជាមិត្តសម្លាញ់ ឲ្យរស់ឡើងវិញ រួចប្រគល់គាត់ឲ្យទៅម៉ាថា និងម៉ារៀជាបងស្រីគាត់
-
សកម្ម. ៩:៣៦-៤២—សាវ័កពេត្រុសបានប្រោសស្ត្រីម្នាក់ឈ្មោះដ័រកាស ឲ្យរស់ឡើងវិញ។ នាងជាបងប្អូនរួមជំនឿ និងជាស្ត្រីដែលមានចិត្តសប្បុរស
-
សកម្ម. ២០:៧-១២—សាវ័កប៉ូលបានប្រោសយុវជនម្នាក់ឈ្មោះអឺទីកុស ឲ្យរស់ឡើងវិញ បន្ទាប់ពីគាត់ធ្លាក់ពីបង្អួច
-
-
ព្រះយេហូវ៉ាបានប្រោសលោកយេស៊ូគ្រិស្តឲ្យរស់ឡើងវិញ ដោយឲ្យគ្រិស្តមានជីវិតអមតៈនៅស្ថានសួគ៌ ហើយនេះនឹងធ្វើឲ្យសេចក្ដីសន្យាទាំងអស់របស់លោក ក្លាយជាការពិតនៅថ្ងៃអនាគត
-
លោកយេស៊ូជាបុគ្គលដំបូង ដែលបានត្រូវប្រោសឲ្យរស់ឡើងវិញនៅស្ថានសួគ៌ ហើយបានទទួលជីវិតអមតៈ តែមិនមែនជាបុគ្គលចុងក្រោយទេ ព្រោះមានមនុស្ស១៤៤.០០០នាក់ទៀតដែលព្រះបានរើសតាំង ក៏នឹងទទួលជីវិតបែបនោះដូចលោកដែរ
-
តើតាមរបៀបណាយើងអាចសម្រាលទុក្ខដល់អ្នកដែលសោកសង្រេងដោយសារមនុស្សជាទីស្រឡាញ់ស្លាប់?