តើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា?

សៀវភៅនឹងនេះជួយលោកអ្នកឲ្យយល់អ្វីដែលព្រះគម្ពីរបង្រៀនអំពីប្រធានបទផ្សេងៗ ដូចជាមូលហេតុដែលយើងជួបទុក្ខលំបាក របៀបធ្វើឲ្យក្រុមគ្រួសារមានសុភមង្គល និងអ្វីដែលកើតឡើងពេលមនុស្សស្លាប់ជាដើម។

តើនេះជាគោលបំណងរបស់ព្រះទេ?

លោកអ្នកប្រហែលជាឆ្ងល់អំពីមូលហេតុដែលលោកអ្នកសង្គមមានបញ្ហាច្រើនម៉្លេះនៅសព្វថ្ងៃនេះ។ តើលោកអ្នកបានដឹងទេថា ព្រះគម្ពីរបង្រៀនថាមិនយូរទៀតស្ថានភាពពិភពលោកនឹងទៅជាល្អឡើងវិញ ហើយលោកអ្នកអាចរស់នៅក្នុងស្ថានភាពល្អនោះ?

ជំពូកទី១

តើអ្វីជាសេចក្ដីពិតអំពីព្រះ?

តើលោកអ្នកគិតថាព្រះយកចិត្ដទុកដាក់នឹងលោកអ្នកផ្ទាល់ទេ? សូមអញ្ជើញរៀនឲ្យដឹងថាទ្រង់ជាព្រះបែបណា ហើយដឹងអំពីរបៀបដែលលោកអ្នកអាចមានចំណងមិត្ដភាពជាមួយព្រះបាន។

ជំពូកទី២

ព្រះគម្ពីរជាសៀវភៅដែលមកពីព្រះ

តើតាមរបៀបណាគម្ពីរបរិសុទ្ធអាចជួយលោកអ្នកដោះស្រាយបញ្ហាផ្សេងៗក្នុងជីវិតរបស់លោកអ្នក? ហេតុអ្វីលោកអ្នកអាចជឿទំនាយផ្សេងៗក្នុងព្រះគម្ពីរបរិសុទ្ធបាន?

ជំពូកទី៣

តើអ្វីជាគោលបំណងរបស់ព្រះសំរាប់ផែនដី?

តើផែនដីពិតជានឹងក្លាយទៅជាសួនមនោរម្យមួយតាមគោលបំណងរបស់ព្រះទេ? បើនឹងទៅជាសួនមនោរម្យមែន តើនោះនឹងកើតឡើងនៅពេលណា?

ជំពូកទី៤

តើព្រះយេស៊ូគ្រីស្ទជាអ្នកណា?

សូមអញ្ជើញរៀននូវមូលហេតុដែលព្រះយេស៊ូជាព្រះមេស្ស៊ីដែលព្រះបានសន្យាចាត់ឲ្យមក ព្រមទាំងទទួលចម្លើយចំពោះសំណួរថាតើទ្រង់មកពីណា? និងហេតុអ្វីទ្រង់បានត្រូវហៅថាបុត្រតែមួយរបស់ព្រះយេហូវ៉ា។

ជំពូកទី៥

តម្លៃលោះរបស់ព្រះយេស៊ូជាអំណោយវិសេសបំផុតរបស់ព្រះ

តើតម្លៃលោះជាអ្វី? តើមានប្រយោជន៍អ្វីសម្រាប់លោកអ្នក?

ជំពូកទី៦

តើមនុស្សស្លាប់ទៅទីណា?

សូមអញ្ជើញរៀនអ្វីដែលព្រះគម្ពីរចែងអំពីមូលហេតុដែលមនុស្សស្លាប់និងកន្លែងដែលមនុស្សទៅក្រោយពីស្លាប់។

ជំពូកទី៧

សេចក្ដីសង្ឃឹមពិតសំរាប់មនុស្សជាទីស្រឡាញ់ដែលបានស្លាប់

តើលោកអ្នកធ្លាប់មានមនុស្សជាទីស្រឡាញ់ស្លាប់ទេ? ចុះបើលោកអ្នកអាចជួបពួកគេម្ដងទៀត? សូមអញ្ជើញរៀនអ្វីដែលគម្ពីរបង្រៀនអំពីការប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ។

ជំពូកទី៨

តើព្រះរាជាណាចក្ររបស់ព្រះជាអ្វី?

មនុស្សជាច្រើនស្គាល់សេចក្ដីអធិស្ឋានគំរូដែលព្រះយេស៊ូបានបង្រៀន។ តើពាក្យថា«សូមឲ្យរាជ្យទ្រង់បានមកដល់»មានន័យដូចម្ដេច?

ជំពូកទី៩

តើយើងកំពុងតែរស់នៅ«ជាន់ក្រោយបង្អស់»ឬ?

សូមពិចារណាអំពីរបៀបដែលការប្រព្រឹត្ដនិងចិត្ដគំនិតរបស់មនុស្សនៅសព្វថ្ងៃនេះជាភ័ស្ដុតាងដែលបញ្ជាក់ថាយើងកំពុងរស់នៅ«ជាន់ក្រោយបង្អស់»ដែលបានត្រូវទាយទុកជាមុនក្នុងព្រះគម្ពីរ។

ជំពូកទី១០

តើបុគ្គលវិញ្ញាណមានអានុភាពលើជីវិតយើងយ៉ាងដូចម្ដេច?

ព្រះគម្ពីររៀបរាប់អំពីទេវតានិងពួកវិញ្ញាណកំណាចវិញ្ញាណអាក្រក់។ តើពិតជាមានទេវតានិងវិញ្ញាណអាក្រក់មែនឬ? តើពួកគេអាចមានឥទ្ធិពលទៅលើជីវិតរបស់អ្នកទេ?

ជំពូកទី១១

ហេតុអ្វីព្រះឲ្យមនុស្សរងទុក្ខវេទនា?

មនុស្សជាច្រើនបន្ទោសព្រះថាលោកជាអ្នកបណ្ដាលឲ្យមានទុក្ខវេទនាក្នុងពិភពលោកនេះ។ តើលោកអ្នកគិតយ៉ាងណា? សូមរៀនអ្វីដែលព្រះគម្ពីរបង្រៀនស្ដីអំពីមូលហេតុមានទុក្ខវេទនាក្នុងពិភពលោក។

ជំពូកទី១២

របៀបរស់នៅដែលធ្វើឲ្យព្រះសព្វព្រះហឫទ័យ

លោកអ្នកអាចមានរបៀបរស់នៅដែលធ្វើឲ្យព្រះយេហូវ៉ាសព្វព្រះហឫទ័យ។ តាមពិត លោកអ្នកអាចទៅជាមិត្ដសំឡាញ់របស់លោក។

ជំពូកទី១៣

ចូរមានទស្សនៈដូចព្រះចំពោះជីវិត

តើព្រះមានទស្សនៈយ៉ាងណាចំពោះការពន្លូតកូន ការចាក់បញ្ចូលឈាម និងជីវិតសត្វ?

ជំពូកទី១៤

របៀបធ្វើឲ្យមានសុភមង្គលក្នុងជីវភាពគ្រួសារ

ប្ដី ប្រពន្ធ ឪពុកម្ដាយ និងកូនអាចយកតម្រាប់ព្រះយេស៊ូក្នុងការបង្ហាញសេចក្ដីស្រឡាញ់។ តើយើងអាចទាញមេរៀនអ្វីខ្លះ?

ជំពូកទី១៥

ការថ្វាយបង្គំដែលព្រះសព្វព្រះហឫទ័យ

សូមពិចារណាលក្ខណៈយ៉ាងដែលសម្គាល់អ្នកដែលធ្វើតាមសាសនាពិត។

ជំពូកទី១៦

ចូរកាន់ជំហរខាងការថ្វាយបង្គំពិត

តើអាចមានការពិបាកអ្វីខ្លះពេលអ្នកប្រាប់អំពីជំនឿរបស់អ្នកដល់អ្នកទៀត? តើតាមរបៀបណាអ្នកអាចធ្វើដូច្នោះដោយមិនធ្វើឲ្យពួកគេអាក់អន់ចិត្ដ?

ជំពូកទី១៧

ចូរចូលទៅជិតព្រះតាមរយៈការអធិស្ឋាន

ពេលអ្នកអធិស្ឋាន តើព្រះសណ្ដាប់ទេ? ដើម្បីរកចម្លើយចំពោះសំនួរនេះ អ្នកត្រូវយល់អ្វីដែលព្រះគម្ពីរបង្រៀនអំពីសេចក្ដីអធិស្ឋាន។

ជំពូកទី១៨

ពិធីបុណ្យជ្រមុជទឹកនិងចំណងមិត្ដភាពរបស់អ្នកជាមួយព្រះ

ដើម្បីមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលការជ្រមុជទឹក តើលោកអ្នកត្រូវធ្វើតាមជំហានអ្វីខ្លះ? សូមរៀនអំពីអត្ថន័យនៃបុណ្យជ្រមុជទឹក និងអំពីរបៀបដែលបុណ្យជ្រមុជទឹកត្រូវធ្វើឡើង។

ជំពូកទី១៩

ចូរនៅជាប់នឹងសេចក្ដីស្រឡាញ់របស់ព្រះ

តើយើងអាចបង្ហាញសេចក្ដីស្រឡាញ់និងការដឹងគុណចំពោះអ្វីទាំងអស់ដែលព្រះបានធ្វើដើម្បីយើងយ៉ាងដូចម្ដេច?

ការពន្យល់បន្ថែម

ការប្រើព្រះនាមរបស់ព្រះ និងអត្ថន័យនៃព្រះនាមទ្រង់

ព្រះនាមផ្ទាល់របស់ព្រះបានត្រូវគេដកចេញពីសេចក្ដីបកប្រែគម្ពីរជាច្រើន។ ហេតុអ្វី? តើសំខាន់ទេដែលយើងប្រើព្រះនាមរបស់ព្រះ?

ការពន្យល់បន្ថែម

របៀបបទទំនាយដានីយ៉ែលទាយពីការយាងមករបស់ព្រះមេស្ស៊ី

ជាង៥០០ឆ្នាំមុន ព្រះបានបង្ហាញទុកជាមុននូវពេលវេលាពិតប្រាកដ ដែលព្រះមេស្ស៊ីនឹងយាងមកដល់។ សូមរៀនអំពីទំនាយដ៏គួរឲ្យចាប់អារម្មណ៍នេះ!

ការពន្យល់បន្ថែម

ព្រះយេស៊ូគ្រីស្ទជាព្រះមេស្ស៊ីដែលព្រះបានសន្យាចាត់ឲ្យមក

ព្រះយេស៊ូបានសម្រេចទំនាយក្នុងបទគម្ពីរទាំងអស់អំពីព្រះមេស្ស៊ី។ សូមពិនិត្យមើលក្នុងព្រះគម្ពីររបស់អ្នកដើម្បីឲ្យដឹងថាទំនាយទាំងនេះបានត្រូវសម្រេចយ៉ាងល្អិតល្អន់

ការពន្យល់បន្ថែម

សេចក្ដីពិតអំពីព្រះបិតា ព្រះរាជបុត្រា និងវិញ្ញាណបរិសុទ្ធ

មនុស្សជាច្រើនជឿថាសេចក្ដីបង្រៀននៃលទ្ធិព្រះឯកត្រីអង្គជាអ្វីដែលព្រះគម្ពីរបានបង្រៀន។ តើពិតទេ?

ការពន្យល់បន្ថែម

មូលហេតុគ្រីស្ទានពិតមិនប្រើឈើឆ្កាងក្នុងការថ្វាយបង្គំ

តើព្រះយេស៊ូពិតជាបានស្លាប់នៅលើឈើឆ្កាងមែនឬ? សូមអានចម្លើយពីព្រះគម្ពីរ។

ការពន្យល់បន្ថែម

អាហារល្ងាចរបស់ព្រះអម្ចាស់ជាពិធីមួយដែលលើកកិត្ដិយសថ្វាយព្រះ

គ្រីស្ទានបានត្រូវបង្គាប់ឲ្យធ្វើពិធីរំឭកការសោយទិវង្គតរបស់ព្រះគ្រីស្ទ ហើយក៏ត្រូវហៅថាអាហារល្ងាចរបស់ព្រះអម្ចាស់។ តើពិធីនេះត្រូវធ្វើនៅពេលណានិងតាមរបៀបណា?

ការពន្យល់បន្ថែម

តើអ្វីជាអត្ថន័យពិតប្រាកដនៃពាក្យ«ព្រលឹង»និង«វិញ្ញាណ»?

មនុស្សជាច្រើនគិតថា ពេលមនុស្សស្លាប់ទៅ មានអ្វីមួយដែលមើលមិនឃើញចេញពីរូបកាយ ហើយបន្ដរស់នៅ។ តើព្រះបន្ទូលរបស់ព្រះប្រាប់យើងយ៉ាងណាអំពីរឿងនេះ?

ការពន្យល់បន្ថែម

តើហ្សីអូលនិងហាដេសជាអ្វី?

សេចក្ដីបកប្រែគម្ពីរខ្លះបានបកប្រែពាក្យហ្សីអូលនិងហាដេសថា«ផ្នូរ»ឬ«នរក»។ តើតាមពិតពាក្យទាំងពីរនេះមានន័យអ្វី?

ការពន្យល់បន្ថែម

តើថ្ងៃជំនុំជំរះជាអ្វី?

សូមស្វែងយល់ថា តើថ្ងៃជំនុំជំរះនឹងផ្ដល់ពរយ៉ាងណាដល់មនុស្សស្មោះត្រង់ទាំងអស់?

ការពន្យល់បន្ថែម

ឆ្នាំ១៩១៤ជាឆ្នាំសំខាន់ក្នុងបទទំនាយព្រះគម្ពីរ

តើមានទីសំអាងណាខ្លះពីព្រះគម្ពីរដែលបញ្ជាក់ថាឆ្នាំ១៩១៤ជាឆ្នាំសំខាន់?

ការពន្យល់បន្ថែម

តើមហាទេវតាព្រះនាមមីកែលជាអ្នកណា?

ព្រះគម្ពីរប្រាប់អំពីអត្ដសញ្ញាណនៃមហាទេវតាដ៏ខ្លាំងក្លានេះ។ សូមរៀនថែមទៀតអំពីទ្រង់និងអ្វីដែលទ្រង់ធ្វើនៅសព្វថ្ងៃនេះ។

ការពន្យល់បន្ថែម

ការសម្គាល់«បាប៊ីឡូនដ៏ជាធំ»

សៀវភៅវិវរណៈរៀបរាប់អំពីស្ដ្រីម្នាក់ដែលមានឈ្មោះថា«បាប៊ីឡូនដ៏ជាធំ»។ តើនាងជាស្ដ្រីមែនទែនឬ? តើព្រះគម្ពីរចែងយ៉ាងណាអំពីនាង?

ការពន្យល់បន្ថែម

តើព្រះយេស៊ូបានប្រសូតនៅខែធ្នូទេ?

សូមស្វែងយល់អំពីអាកាសធាតុនៅពេលដែលព្រះយេស៊ូប្រសូតមក។ តើព័ត៌មាននោះជួយយើងយ៉ាងណា?

ការពន្យល់បន្ថែម

តើយើងគួរធ្វើបុណ្យទេ?

នៅតំបន់ដែលលោកអ្នករស់នៅ តើបុណ្យធំៗមានដើមកំណើតមកពីណា? លោកអ្នកប្រហែលជាភ្ញាក់ផ្អើលពេលដឹងចម្លើយ។