តើអ្វីធ្វើឲ្យគ្រួសារមានសុភមង្គល?
តើលោកអ្នកគិតថាជា . . .
-
សេចក្ដីស្រឡាញ់?
-
លុយ?
-
អ្វីផ្សេងទៀត?
គម្ពីររៀបរាប់ថា៖
«អស់អ្នកដែលឮបណ្ដាំរបស់ព្រះហើយធ្វើតាម ទើបមានសុភមង្គល!»។—លូកា ១១:២៨, សេចក្ដីបកប្រែពិភពលោកថ្មី
នោះអាចជួយលោកអ្នកដូចជា
រកឃើញសេចក្ដីស្រឡាញ់ពិត។—អេភេសូរ ៥:២៨, ២៩
មានការគោរពយ៉ាងស្មោះ។—អេភេសូរ ៥:៣៣
មានសេចក្ដីសុខសាន្តពិត។—ម៉ាកុស ១០:៦-៩
តើយើងអាចជឿអ្វីដែលគម្ពីររៀបរាប់ទេ?
យើងអាចជឿបាន យ៉ាងហោចណាស់មានមូលហេតុពីរយ៉ាង៖
-
ព្រះជាអ្នកផ្ដើមបង្កើតក្រុមគ្រួសារ។ គម្ពីរចែងថា៖ «គ្រប់គ្រួសារ . . . មាននាមត្រកូល»មកពីព្រះយេហូវ៉ា។ (អេភេសូរ ៣:១៤, ១៥) បើនិយាយឲ្យស្រួលយល់ គឺព្រះយេហូវ៉ាជាអ្នកបង្កើតឲ្យមានក្រុមគ្រួសារ។ ហេតុអ្វីរឿងនោះសំខាន់?
សូមពិចារណា បើលោកអ្នកបរិភោគអាហារដែលឈ្ងុយឆ្ងាញ់ ហើយចង់ដឹងថាមានគ្រឿងផ្សំអ្វីខ្លះ តើលោកអ្នកនឹងសួរអ្នកណា? ជាការសមហេតុផល បើសួរអ្នកដែលបានរៀបចំអាហារនោះ មែនទេ?
ស្រដៀងគ្នាដែរ ដើម្បីដឹងគន្លឹះសំខាន់ៗដែលជួយក្រុមគ្រួសារឲ្យមានសុភមង្គល ជាការល្អបើយើងស្វែងរកការណែនាំពីព្រះយេហូវ៉ា ដែលជាអ្នកផ្ដើមបង្កើតឲ្យមានក្រុមគ្រួសារ។—ដើមកំណើត ២:១៨-២៤
-
ព្រះយកចិត្តទុកដាក់ចំពោះលោកអ្នក។ ក្រុមគ្រួសារគួរស្វែងរកការណែនាំពីព្រះយេហូវ៉ាតាមរយៈគម្ពីរ។ ហេតុអ្វី? «ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា»។ (ពេត្រុសទី១ ៥:៦, ៧) ព្រះយេហូវ៉ាចង់ឲ្យលោកអ្នកទទួលប្រយោជន៍ច្រើនបំផុត។ ឱវាទរបស់លោកនាំឲ្យមានលទ្ធផលល្អជានិច្ច!—សុភាសិត ៣:៥, ៦; អេសាយ ៤៨:១៧, ១៨
សូមគិតអំពីសំណួរនេះ
តើលោកអ្នកអាចជាប្ដី ប្រពន្ធ ឬឪពុកម្ដាយល្អយ៉ាងដូចម្ដេច?
គម្ពីរមានចម្លើយចំពោះសំណួរនោះនៅអេភេសូរ ៥:១, ២ និងកូឡុស ៣:១៨-២១។