លោតទៅអត្ថបទ

លោតទៅបញ្ជីអត្ថបទ


របៀបដែលអ្នកអាចទទួលប្រយោជន៍ច្រើនបំផុតពីមេរៀនទាំងនេះ

របៀបដែលអ្នកអាចទទួលប្រយោជន៍ច្រើនបំផុតពីមេរៀនទាំងនេះ

សុំ​អ្នក​ណា​ម្នាក់​ឲ្យ​ជួយ: សុំ​បុគ្គល​ដែល​បាន​ផ្ដល់​សៀវភៅ​នេះ​ឲ្យ​ពន្យល់​អ្នក ឬ​អ្នក​អាច​បំពេញ​ពាក្យ​ស្នើ​សុំ​ក្នុង​គេហទំព័រ​របស់​យើង​jw.org/km។

ផ្នែក​ដំបូង

អាន​វគ្គ​នីមួយ​ៗ រួម​ទាំង​(​ក​) សំណួរ​អក្សរ​ដិត និង​(​ខ​) បទ​គម្ពីរ ដែល​បញ្ជាក់​ចំណុច​សំខាន់​ៗ។ សូម​កត់​សម្គាល់​ថា បទ​គម្ពីរ​ខ្លះ​មាន​ពាក្យ​«​សូម​អាន​»។

ផ្នែក​កណ្ដាល

ក្រោម​ពាក្យ​បង្កើន​ចំណេះ (​គ​) ឃ្លា​ដំបូង​ពន្យល់​ចំណុច​ដែល​នឹង​ត្រូវ​ពិចារណា។ (​ឃ​) ចំណង​ជើង​តូច​ៗ​ជួយ​ណែនាំ​ឲ្យ​ស្គាល់​ចំណុច​សំខាន់​ៗ។ (​ង​) អាន​បទ​គម្ពីរ ឆ្លើយ​សំណួរ និង​មើល​វីដេអូ។

(​ច​) គិត​អំពី​រូប​ភាព​និង​អក្សរ​នៅ​ក្រោម​រូប​ភាព​នោះ ព្រម​ទាំង​(​ឆ​) គិត​អំពី​របៀប​តប​ឆ្លើយ​ចំពោះ​ពាក្យ​ដែល​នៅ​ត្រង់​កន្លែង​មនុស្ស​ខ្លះ​និយាយ​ថា។

ផ្នែក​ចុង​ក្រោយ

នៅ​ត្រង់​(​ជ​) សេចក្ដី​សង្ខេប និងរៀន​សា​ឡើង​វិញ ជា​ការ​សរុប​មេ​រៀន​ទាំង​មូល។ សរសេរ​ថ្ងៃ​ខែ​ពេល​រៀន​ចប់​មេ​រៀន។ (​ឈ​) ប្រអប់​គោល​ដៅ គឺ​ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើ​តាម​អ្វី​ដែល​អ្នក​បាន​រៀន។ (​ញ​) ប្រអប់​ស្វែង​យល់​ថែម​ទៀត មាន​ព័ត៌មាន​បន្ថែម​សម្រាប់​អ្នក​អាច​ជ្រើស​រើស​អាន​ឬ​ក៏​មើល។

របៀប​រក​បទ​គម្ពីរ

យើង​អាច​សម្គាល់​ថា​ជា​បទ​គម្ពីរ ដោយ​សារ​(​ក​)​ ឈ្មោះ​សៀវភៅ​ក្នុង​គម្ពីរ ហើយ​(​ខ​)​ ជំពូក និង​(​គ​)​ ខ។ ជា​ឧទាហរណ៍ យ៉ូហាន ១៧:៣ សំដៅ​លើ​ឈ្មោះ​សៀវភៅ​យ៉ូហាន ជំពូក​ទី​១៧ ខ​៣។