ថ្ងៃទី៣-៩ ខែមិថុនា
ចម្រៀងសរសើរព្រះ ៤៥-៤៧
ចម្រៀងលេខ២៧ និងសេចក្ដីអធិដ្ឋាន | ពាក្យផ្ដើម (១នាទី)
១. បទចម្រៀងអំពីអាពាហ៍ពិពាហ៍របស់ស្ដេច
(១០នាទី)
ចម្រៀងសរសើរព្រះ ៤៥ រៀបរាប់អំពីអាពាហ៍ពិពាហ៍របស់មេស្ស៊ីដែលជាស្ដេច (ចសព. ៤៥:១, ១៣, ១៤; w១៤ ១៥/២ ទំ.៩-១០ វ.៨-៩)
អាពាហ៍ពិពាហ៍របស់ស្ដេចនឹងត្រូវធ្វើឡើងក្រោយសង្គ្រាមអាម៉ាគេដូន (ចសព. ៤៥:៣, ៤; w២២.០៥ ទំ.១៧ វ.១០-១២; សូមមើលរូបភាពនៅក្រប)
មនុស្សជាតិទាំងឡាយនឹងទទួលពរដោយសារអាពាហ៍ពិពាហ៍នេះ (ចសព. ៤៦:៨-១១; it-2-E ទំ.១១៦៩)
សូមសួរខ្លួនអ្នកថា ‹តើខ្ញុំមានចិត្ត«រំភើប»ក្នុងការផ្សាយដំណឹងល្អអំពីលោកយេស៊ូគ្រិស្តជាស្ដេចរបស់យើងឬទេ?›។—ចសព. ៤៥:១
២. ចូរខំស្វែងរកចំណេះវិសេសពីបណ្ដាំរបស់ព្រះ
(១០នាទី)
-
ចសព. ៤៥:១៦—តើបទគម្ពីរនេះបង្រៀនយើងអ្វីអំពីជីវិតក្នុងសួនឧទ្យាន? (w១៧.០៤ ទំ.១២ វ.៩)
-
តើមានចំណេះវិសេសណាខ្លះក្នុងអំណានគម្ពីរសប្ដាហ៍នេះដែលអ្នកចង់ចែករំលែក?
៣. អំណានគម្ពីរ
(៤នាទី) ចសព. ៤៥:១-១៧ (th ចំណុចហាត់រៀនទី៥)
៤. ចាប់ផ្ដើមការសន្ទនា
(៣នាទី) ផ្សព្វផ្សាយក្រៅផ្លូវការ។ (lmd មេរៀនទី១ ចំណុចទី៣)
៥. សុន្ទរកថា
(៥នាទី) ijwbv អត្ថបទទី២៦—ប្រធានបទ៖ តើចម្រៀងសរសើរព្រះ ៤៦:១០ មានន័យអ្វី? (th ចំណុចហាត់រៀនទី១៨)
៦. ពន្យល់អំពីជំនឿរបស់អ្នក
(៤នាទី) ការសម្ដែង។ ijwyp ជំ.៥៩—ប្រធានបទ៖ តើអ្នកមានទស្សនៈយ៉ាងណាអំពីការស្រឡាញ់ភេទដូចគ្នា? (lmd មេរៀនទី៦ ចំណុចទី៥)
ចម្រៀងលេខ១៣១
៧. ចូរបន្តបង្ហាញសេចក្ដីស្រឡាញ់ចំពោះគូអាពាហ៍ពិពាហ៍របស់អ្នក
(១០នាទី) ការពិគ្រោះ។
ថ្ងៃរៀបការគឺជាថ្ងៃដែលពោរពេញទៅដោយអំណរ។ (ចសព. ៤៥:១៣-១៥) ភាគច្រើនថ្ងៃរៀបការគឺជាថ្ងៃដ៏សប្បាយរីករាយបំផុតក្នុងជីវិតរបស់ប្ដីប្រពន្ធ។ ប៉ុន្តែ តើប្ដីប្រពន្ធអាចធ្វើអ្វីដើម្បីរក្សាឲ្យមានសុភមង្គលបែបនេះអស់មួយជីវិត?—អទ. ៩:៩
ដើម្បីឲ្យប្ដីប្រពន្ធមានសុភមង្គល ពួកគេត្រូវតែបង្ហាញសេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក។ ពួកគេអាចរៀនពីគំរូរបស់អ៊ីសាកនិងរេបិកា។ គម្ពីរបានប្រាប់ថា ទោះជាពួកគាត់បានរៀបការអស់រយៈពេលជាង៣០ឆ្នាំមកហើយក្ដី តែពួកគាត់នៅតែបង្ហាញសេចក្ដីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះគ្នាទៅវិញទៅមក។ (ដក. ២៦:៨) តើអ្វីអាចជួយប្ដីប្រពន្ធឲ្យធ្វើដូច្នេះដែរ?
សូមបង្ហាញវីដេអូ ដើម្បីមានសុភមង្គលក្នុងជីវិតអាពាហ៍ពិពាហ៍៖ សូមបង្ហាញសេចក្ដីស្រឡាញ់។ រួចសួរអ្នកស្ដាប់នូវសំណួរខាងក្រោម៖
-
តើអ្វីអាចធ្វើឲ្យគូប្ដីប្រពន្ធលែងមានអារម្មណ៍ជិតស្និទ្ធនឹងគ្នា?
-
តើតាមរបៀបណាគូប្ដីប្រពន្ធអាចបង្ហាញសេចក្ដីស្រឡាញ់និងការយកចិត្តទុកដាក់ចំពោះគ្នាទៅវិញទៅមក?—សកម្ម. ២០:៣៥
៨. សេចក្ដីត្រូវការក្នុងក្រុមជំនុំ
(៥នាទី)
៩. ការសិក្សាគម្ពីរជាក្រុមជំនុំ
(៣០នាទី) bt ជំ.១០ វ.១៣-២១