លោតទៅអត្ថបទ

តើសាក្សីព្រះយេហូវ៉ាជឿថា ព្រះនឹងសង្គ្រោះតែសាក្សីព្រះយេហូវ៉ាប៉ុណ្ណោះទេ?

តើសាក្សីព្រះយេហូវ៉ាជឿថា ព្រះនឹងសង្គ្រោះតែសាក្សីព្រះយេហូវ៉ាប៉ុណ្ណោះទេ?

 យើង​មិន​ជឿ​ដូច្នេះ​ទេ។ មនុស្ស​រាប់​លាន​នាក់​ដែល​ធ្លាប់​រស់​នៅ​សម័យ​មុនៗ ហើយ​ដែល​មិន​មែន​ជា​សាក្សី​ព្រះ​យេហូវ៉ា​នឹង​មាន​ឱកាស​ទទួល​សេចក្ដី​សង្គ្រោះ។ គម្ពីរ​ពន្យល់​ថា ក្នុង​ពិភព​លោក​ថ្មី​ដែល​ព្រះ​បាន​សន្យា​បង្កើត​នោះ «មនុស្ស​សុចរិត​និង​មនុស្ស​មិន​សុចរិត​នឹង​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ»។ (សកម្មភាព ២៤​:​១៥) ម្យ៉ាង​ទៀត មនុស្ស​ជា​ច្រើន​ដែល​រស់​នៅ​សព្វ​ថ្ងៃ​នេះ ប្រហែល​ជា​នឹង​ចាប់​ផ្ដើម​គោរព​ប្រណិប័តន៍​ព្រះ ហើយ​ទទួល​សេចក្ដី​សង្គ្រោះ​ដែរ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យើង​គ្មាន​សិទ្ធិ​វិនិច្ឆ័យ​ថា​អ្នក​ណា​នឹង​ទទួល​ឬ​មិន​ទទួល​សេចក្ដី​សង្គ្រោះ​ឡើយ។ លោក​យេស៊ូ​ជា​អ្នក​ដែល​មាន​សិទ្ធិ​សម្រេច។—យ៉ូហាន ៥​:​២២​, ២៧