តើពិតជាមានមេកំណាចមែនឬ?
ចម្លើយពីគម្ពីរ
មេកំណាចពិតជាមានមែន។ មេកំណាចគឺជាបុគ្គលវិញ្ញាណដែលបះបោរប្រឆាំងព្រះនិងជា«អ្នកគ្រប់គ្រងពិភពលោកនេះ»។ (យ៉ូហាន ១៤:៣០; អេភេសូរ ៦:១១, ១២) គម្ពីរបើកបង្ហាញឲ្យឃើញបុគ្គលិកលក្ខណៈរបស់មេកំណាច តាមរយៈឈ្មោះនិងការពណ៌នាដូចតទៅនេះ៖
សាថានមានន័យថា«អ្នកប្រឆាំង»។—យ៉ូប ១:៦
មេកំណាចមានន័យថា«អ្នកបង្កាច់បង្ខូច»។—ការបើកបង្ហាញ ១២:៩
សត្វពស់ក្នុងគម្ពីរមានន័យថា«អ្នកបោកបញ្ឆោត»។—កូរិនថូសទី២ ១១:៣
មេល្បួង។—ម៉ាថាយ ៤:៣
អ្នកភូតភរ។—យ៉ូហាន ៨:៤៤
មិនមែនជាចិត្តគំនិតអាក្រក់ឬជាគុណវិបត្តិទេ
អ្នកខ្លះចាត់ទុកមេកំណាចសាថានជាចិត្តគំនិតអាក្រក់ឬជាគុណវិបត្តិដែលមាននៅក្នុងខ្លួនយើង។ គម្ពីររៀបរាប់ថាព្រះបាននិយាយជាមួយមេកំណាចសាថាន តែព្រះគឺល្អឥតខ្ចោះ ដូច្នេះក្នុងខ្លួនលោកគ្មានផ្នែកអាក្រក់ឡើយ។ ម្ល៉ោះហើយ លោកមិនអាចនិយាយជាមួយនឹងផ្នែកអាក្រក់នោះទេ។ (ការបំភ្លឺច្បាប់ ៣២:៤; យ៉ូប ២:១-៦) ក្នុងករណីមួយទៀត សាថានបានល្បួងលោកយេស៊ូដែលគ្មានភាពខុសឆ្គងទាល់តែសោះ។ (ម៉ាថាយ ៤:៨-១០; យ៉ូហានទី១ ៣:៥) តាមរយៈកំណត់ហេតុទាំងពីរនេះបញ្ជាក់យ៉ាងច្បាស់ថាមេកំណាចគឺពិតជាមានមែន។ វាមិនមែនជាលក្ខណៈអាក្រក់ទេ។
តើយើងគួរភ្ញាក់ផ្អើលទេដែលមនុស្សជាច្រើនមិនជឿថាមានមេកំណាចសាថាន? យើងមិនភ្ញាក់ផ្អើលទេ ព្រោះគម្ពីរចែងថាសាថានបានប្រើការបោកបញ្ឆោតដើម្បីសម្រេចគោលបំណងរបស់វា។ (ថែស្សាឡូនិចទី២ ២:៩, ១០) មេកំណាចសាថានចូលចិត្តប្រើកលល្បិចណាស់ កលល្បិចមួយគឺការលាក់បាំងអត្តសញ្ញាណរបស់វា។—កូរិនថូសទី២ ៤:៤
ការយល់ច្រឡំផ្សេងទៀតអំពីមេកំណាច
ការពិត៖ ពាក្យភាសាហេប្រឺដែលគម្ពីរខ្លះបានបកប្រែថា«លូស៊ីហ្វឺ»មានន័យថា«អ្នកដែលភ្លឺចិញ្ចាចចិញ្ចែង»។ (អេសាយ ១៤:១២) យោងទៅតាមបរិបទ បង្ហាញថាពាក្យនេះសំដៅទៅលើស្ដេចឬសែស្រឡាយស្ដេចនៃស្រុកឲ្យស្ដេចបាប៊ីឡូន ដែលព្រះបានបំបាក់អំណួត។ (អេសាយ ១៤:៤, ១៣-២០) ពាក្យ«អ្នកដែលភ្លឺចិញ្ចាចចិញ្ចែង»ដែលបានត្រូវប្រើនៅទីនេះ គឺជាការពណ៌នាក្នុងបំណងចំអកមើលងាយឲ្យបាប៊ីឡូនដែលបានត្រូវផ្ដួលរំលំ។
ការពិត៖ មេកំណាចជាសត្រូវរបស់ព្រះ មិនមែនជាអ្នកបម្រើលោកទេ។ មេកំណាចសាថានប្រឆាំងនិងចោទប្រកាន់ពួកអ្នកដែលបម្រើព្រះ។—ពេត្រុសទី១ ៥:៨; ការបើកបង្ហាញ ១២:១០